ភ្នំពេញ៖នៅថ្ងៃស្អែកទី២២ មីនា នេះ ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន CRBC នឹងបើកសម្ពោធដំណើរការសាងសង់ ផ្លូវល្បឿនលឿន ពីទីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Weng Gang អនុប្រធានក្រុមហ៊ុន សាជីវកម្មស្ពាន-ថ្នល់ ចិន CRBC នៅវិមានសន្តិភាព។
លោក Weng Gang បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានគាំទ្រ និងផ្តល់ឱកាសឲ្យក្រុមហ៊ុនលោក បានរួមចំណែកក្នុងការកសាស្ពាន-ថ្មល់ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅកម្ពុជា ដែលរហូតមកដល់ពេលនេះ គឺបានសម្រេចកសាងថ្នល់ប្រវែង ប្រមាណ១ពាន់គីឡូម៉ែត្ររួចហើយ។
នៅថ្ងៃស្អែកទី២២ មីនា នេះ ក្រុមហ៊ុននឹងបើកសម្ពោធដំណើរការសាងសង់ ផ្លូវល្បឿនលឿន ពីទីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ ដែលជាគម្រោងដ៏ធំបំផុតមួយ ក្នុងចំណោមគម្រោងជាង ១៥៥ ដែលក្រុមហ៊ុន បានវិនិយោគនៅក្រៅប្រទេស។ គម្រោងផ្លូវល្បឿនលឿន (Express Way) ដែលជាគម្រោងផ្លូវល្បឿនលឿនធំជាងគេទី១ នៅកម្ពុជា គឺនឹងត្រូវចំណាយទឹកប្រាក់ ២ពាន់លានដុល្លារ។ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញផ្តល់កិត្តិយ ចូលរួមសម្ពោធបើកដំណើរការ សាងសង់នៅថ្ងៃស្អែក នេះផងដែរ។៧ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងស្ថិរភាពនយោបាយ ដែលបានធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានជីវភាពរស់នៅ កាន់តែធូរធារល្អប្រសើរ នៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។
លោក Weng បញ្ជាក់ផងដែរថា ទំនាក់ទំនងជាមិត្តភាព ដូចជាបងប្អូនរវាងកម្ពុជាចិន គឺបានផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅ ដល់គម្រោងវិនិយោគធំ ជាច្រើនទៀតនៅកម្ពុជា។ ក្នុងថ្ងៃសម្ពោធ ការដ្ឋានសាងសង់ថ្ងៃស្អែកនេះ ក្រុមហ៊ុនលោក នឹងប្រគល់សម្ភារៈថែទាំ និងជួសជុលថ្នល់មួយ ដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ លោកមានជំនឿថា ការវិនិយោគនៅកម្ពុជា គឺនឹងបានចូលរួមចំណែក ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលនឹងធ្វើឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរ កាន់តែល្អប្រសើរឡើងថែមទៀង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ កោតសរសើរ និងគាំទ្រនូវគម្រោងវិនិយោគ ទាំងឡាយរបស់ក្រុម CRBC ដែលភាគច្រើន គឺបានសាងសង់ស្ពានថ្នល់ធំៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា។ គម្រោងសាងសង់ផ្លូវល្បឿនលឿន ពីទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ គឺនឹងកាន់តែផ្តល់ ផលប្រយោជន៍ជាច្រើនថែមទៀត ដល់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា គម្រោងវិនិយោគធំៗបែបនេះ នៅកម្ពុជា នឹងមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការគាំទ្រ និងជួយជ្រោមជ្រែងពី លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោក នាយករដ្ឋមន្ត្រី លី ឃឺជាង។ សម្តេចតេជោ បានរំលឹកអំពីចំណងមិត្តភាព និងសហប្រតិបត្តិការល្អ ដែលប្រទេសយើងទាំងពីរ បានក្លាយជាបងប្អូន និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានលក្ខណៈរឹងមាំ ដូចដែកថែប។ កម្ពុជា សូមអរគុណរដ្ឋាភិបាលចិន និងប្រជាជនចិន ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខ៕