ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

0
236

ភ្នំពេញ៖ កាលពីម្សិលមិញនៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

មុនពេលកើតហេតុ ប៉ុស្តិ៍គោកឃ្លាងបានចុះធ្វើការត្រួតពិនិត្យរដ្ឋបាលនៅចំណុចខាងលើ ឃើញជនសង្ស័យ ០៥នាក់ កំពុងនាំគ្នាជក់ថ្នាំញៀន នៅក្នុងបន្ទប់ជួល បន្ទាប់មកសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ រួមទាំងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន០៥នាក់រួមមាន ៖
១-ឈ្មោះ ស្រី ខេម៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួលភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
២-ឈ្មោះ មុនី តារា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងក្រសាំង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
៣-ឈ្មោះ ឈៀង រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
៤-ឈ្មោះ គឹម បូឌី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
៥-ឈ្មោះ ថុន ស៊ីណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងក្រសាំង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារៈដកហូត ៖ក្រាម០២កូនថង់តូច , ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខៀវ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1CS-8405 និងទូរសព្ទ័ដៃ០៥គ្រឿង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

ដោយ៖ SVD

LEAVE A REPLY

Please enter your comment!
Please enter your name here