ខេត្តកែប ជាខេត្តនៃតំបន់ឆ្នេរសមុទ្រនៅភាគខាងត្បូងក្នុងប្រទេសកម្ពុជាមានចំងាយ១៤៦គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដែលមានភាពទាក់ទាញការវិនិយោគកាន់តែច្រើននាពេលអនាគតដោយសារតែតម្លៃដីធ្លីនៅទាប បើប្រៀបធៀបទៅនឹងខេត្តព្រះសីហនុដែលជាតំបន់តាមមាត់សមុទ្រដូចគ្នា។
ម្យ៉ាងទៀតកែបមានសក្តានុពលយ៉ាងខ្លាំងផ្នែកវិស័យអេកូទេសចរណ៍ ដែលមានតំបន់ទេស ចរណ៍ជាច្រើន គួរឲ្យទាក់ទាញមិនថាភ្ញៀវទេសចរណ៍និងអ្នកវិនិយោគ ហើយមានចម្ងាយត្រឹមតែ១២៥គីឡូម៉ែត្រ ពីក្រុង ព្រះសីហនុហើយត្រឹមតែ៤៤គីឡូម៉ែត្រពីកំពត។
ខេត្តកែបជាខេត្តមួយដែលតូចជាងគេបំផុតនៅកម្ពុជាបន្ទាប់ពីការបំបែកចេញពីខេត្តកំពតនៅក្នុងឆ្នាំ២០០៨ ដែលមានផ្ទៃដីត្រឹមតែ៣៣៦គីឡូម៉ែត្រការ៉េជាមួយនិងប្រជាជនរស់នៅប្រមាណជាង៤ ម៉ឺននាក់។
បន្ទាប់ពីក្រុងព្រះសីហនុ និងខេត្តកំពតមានការរីកចម្រើនពេញទំហឹង ហើយតម្លៃដីកើនឡើងខ្លាំង នោះវិនិយោគិននឹងស្វែងរកឱកាសវិនិយោគដែលមានសក្តានុពលស្រដៀងគ្នានេះនៅកន្លែងថ្មី ហើយកែបគឺជាកន្លែងអំណោយផលបំផុតសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យរបស់វិនិយោគិននៅពេលអនាគត។
ជាពិសេសគម្រោងធំៗចំនួនពីរដែលបានលេចអណ្តែតឡើងនៅខេត្តកែបនិងខេត្តកំពតគឺគម្រោង French Riviera Marina និង គម្រោងវិនិយោគតំបន់ទេសចរណ៍ ដោយខេត្តកែបជាកន្លែង ទាក់ទាញវិនិយោគិន ខ្លាំងក្នុងពេលបច្ចុប្បន្នដោយសារតម្លៃដីនៅក្រុងព្រះសីហនុកំពុងតែមានការកើនឡើងយ៉ាងខ្លាំងដែលជម្រុញដោយវិនិយោគិនចិន និងបានកំពុងតំឡើងតម្លៃខ្ពស់ជាង វិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេសផ្សេងទៀត។
សូមបញ្ជាក់ផងដែរថា ខេត្តដ៏តូចមួយនេះជាខេត្តថ្មី ក៏ដោយតែនៅតែមានភាពទាក់ទាញ យ៉ាងខ្លាំងដែលបាន អូសទាញអ្នកវិនិយោគជាច្រើនមកវិនិយោគជាមួយនិងទឹកប្រាក់យ៉ាងច្រើនហើយជាគោល ដៅទេសចរណ៍ ឆ្នេរសមុទ្រដ៏ទាក់ទាញមួយរបស់ប្រទេសកម្ពុជាដែលស្រូបយកទេសចរណ៍ជាតិ និង អន្តរជាតិឲ្យ មក ទស្សនាដូចគ្នាទៅនឹងតំបន់ឆ្នេរផ្សេងទៀតដែរ៕ ប្រភពBusiness