ព្រះសីហនុ៖ ចោរជនចិនម្នាក់ក្នុងចំណោម២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីជនជាតិចិនដូចគ្នា ខណៈកំពុងចុះពីលើរថយន្តដើរចូលផ្ទះ បានសម្រេចតែរត់គេចមិនរួច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ៈ៣០នាទីទៀបភ្លឺថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩នៅចំណុចភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនសង្ស័យចាប់ខ្លួនបានឈ្មោះ MA QING LAI ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងម្នាក់គេចខ្លួនបាត់ ឈ្មោះ A BIAO ភេទប្រុស ជនជាតិចិន មុខរបរមិនពិតប្រាកដដូចគ្នា ។ ចំណែកជនរងគ្រោះមានឈ្មោះ WU ZHONGBING ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកសណ្ឋាគារព្រីន មានទីលំនៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមសមត្ថកិច្ចបានឲយដឹងថា ក្នុងប្រតិបត្តិការតាមចាប់ជនសង្ស័យចិនបានម្នាក់ សមត្ថកិច្ចដកហូតបាន កាបូបដៃ០១ ពណ៌ខ្មៅ,វិទ្យុទាក់ទង០១គ្រឿង,សៀវភៅសរសេរ ០២ក្បាល, លុយ១,៨៧៥ដុល្លារអាមេរិក ទូរស័ព្ទដៃ០១គ្រឿងម៉ាកVIVO ពណ៌ខ្មៅ,ទល់រវីសធំៗចំនួន០៤,ញញួរ ០១,ស្កុត ០១ដុំ,ម៉ាស់ ០១ដុំ,ម៉ូតូ ០១គ្រឿង ម៉ាកអ៊ែរប្លែក ពណ៌ខ្មៅ-ប្រផេះ គ្មានស្លាកលេខ ជាមធ្យោបាយជិះធ្វើសកម្មភាព ។
សមត្ថកិច្ចបន្តរទៀតថា មុនកើតហេតុ ជនរងគ្រោះទើបចុះពីលើរថយន្តដើកាន់កាបូប ដើរចូលផ្ទះ ត្រូវបានជនសង្ស័យជនជាតិចិន២នាក់ ម្នាក់អង្គុយលើម៉ូតូអ៊ែរប្លេក បញ្ឆេះចាំជាស្រេច ម្នាក់រត់មកឆក់យកកាបូបជនរងគ្រោះ បានសម្រេចហើយ រត់ឡើងម៉ូតូជិះរត់គេច ។ ហើយក្រោយពីទទួលបានករណីចោរកម្មខាងលើភ្លាម កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍សហការស្រាវជ្រាវ ឈានដល់ចាប់ខ្លួនជនសង្ស័យបានម្នាក់ខាងលើ បក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ក្រោយពីចាប់ខ្លួនបានជនសង្ស័យ នាំទៅសាកសួរនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកកាបូប សម្ភារៈ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនម្នាក់វិញ ៕
ប្រភព៖ FB