(ភ្នំពេញ) អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានអនុញ្ញាត្តិអោយក្រុមបេសកកម្ម កម្មវិធីប្រចាំ ឆ្នាំ២០១៩ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ជួបសម្តែងការគួរសមកនិងពិភាក្សា ការងារនៅព្រឹកថ្ងៃទី១៣ មិននេះ។
ជំនួបដើម្បីពិភាក្សាការងារធ្វើឡើងនៅរដ្ឋបាលរាជធានីភ្នំពេញ ដែលមានការចួលរួមពី លោកស្រី សាន់នីយ៉ា ឌូរ៉ានី ចាមែល(Sunniya Durrani-Jamal) នាយកតំបន់របស់ធនាគារអភិវឌ្ឍន៍ អាស៊ី(ADB)។ តាមលិខិត ជូនដំណឹងរបស់រដ្ឋបាលរាជធានីអោយដឹងថា៖ជំនួបនេះធ្វើ ឡើងដើម្បីពិភាក្សា និងស្នើរសុំព័ត៌មាន ពាក់ព័ន្ធ និងគម្រោងនៃការអភិវឌ្ឍន៍សំខាន់ៗ ក្នុងរាជធានីភ្នំពេញពីឆ្នាំ២០២០ដល់ឆ្នាំ២០២២ សំរាប់ត្រៀមរៀបចំខ្លឹម សារសេចក្តីព្រៀងក្នុងបេសកកម្ម កម្មវិធីសំរាប់ប្រទេសជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីថ្លែងក្នុងជំនួបក៏បានស្នើសុំអោយធនាគារអភិវឌ្ឍន៍អាស៊ីABD ជួយ ស្ថាបនាផ្លូវអមផ្លូវរថភ្លើងពីក្រោយសាសាលាតិចណូររហូតដល់មហាវិថីវិមានឈ្នះ ឈ្នះដែលមានប្រវែង ជាង១០គីឡូម៉ែត្រផងដែរ។
គួរបញ្ជាក់ថាបច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តគម្រោងជំនួយបច្ចេកទេស និង ការផ្លាស់ប្តូរ ព័ត៌មានស្ថានភាពគមនាគមន៍ក្នុងទីក្រុងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងចំនួនទឹកប្រាក់ប្រមាណ (១លាន៥រយ៤៥ពាន់ដុល្លារអាមេរិក) ដែលជាមូលនិធិជប៉ុនសំរាប់កាត់បន្ថយភាពក្រីក្រនឹងផ្តល់ចំនួន (១លាន៥រយពាន់ដុល្លារអាមេរិក )ហើយគម្រោងនេះចាប់អនុវត្តពីថ្ងៃទី០៦ មេសាឆ្នាំ២០១៨ រហូតដល់ថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០២១៕