ខេត្តកណ្តាល៖ ក្មេងប្រុសអាយុ ១៥ឆ្នាំ លួងក្មេងស្រីអាយុ ៥ឆ្នាំ យកទៅរំលោភបានសម្រេច ហេតុការណ៍រំលោភនេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង៣០ នាទីល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចព្រៃចំការស្វាយ ក្នុងភូមិត្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្មេងប្រុសជាជនសង្ស័យមានឈ្មោះ ធី ម៉េងជី ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (ឃាត់ខ្លួន)។
ជនរងគ្រោះឈ្មោះ អ ឆ.អ ភេទស្រី អាយុ ៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកន្លែងកើតហេតុ។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយលេង នៅផ្ទះយាយខេង ស្រាប់តែជនសង្ស័យ បានជិះកង់ទៅជួបជនរងគ្រោះ ហើយបបួលជនរងគ្រោះ ដោយកុហក់ថា តោះទៅមើលគេជល់មាន់ ពេលនោះជនរងគ្រោះ ក៏ឡើងជិះកង់ពីមុខ ជនសង្ស័យ រួចជនសង្ស័យជិះឌុបជនរងគ្រោះ ទៅក្នុងព្រៃចំការស្វាយ រួចធ្វើសកម្មភាពរំលោភតែម្ដង លុះដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទើបជនរងគ្រោះ មកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល។
ក្រោយទទួលបានបណ្ដឹងភ្លាម កម្លាំងផ្នែកយុត្តិធម៌ ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី១១ព្រឹក ខែមីនា ឆ្នាំ២០១៩ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ FB