ចាប់ទៀតហើយ!! ជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនបញ្ជូនទៅតុលាការ

0
316

ខេត្តរតនគិរី÷ កម្លាំងការិយាល័យជំនាញនៃស្នងការនគរបាលខេត្តបានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ នូវសារធាតុញៀន ឈានឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន៨នាក់ ករណីចុះបង្ក្រាបគ្រឿងញៀនបានធ្វើឡើង នៅវេលាម៉ោង១០និង០០នាទីថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះមុខសញ្ញាជនសង្ស័យ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

មន្ត្រីនគរបាលជំនាញបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ
២នាក់ជាមុខសញ្ញា ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្ដម
សេនីយ៍ត្រី វ៉ាន់ សង្វាត់ ស្នងការរងផែនការងារប្រឆាំងគ្រឿង
ញៀននៃស្នងការនគរបាលខេត្ត។ បន្ទាប់មក កម្លាំងជំនាញបានធ្វើការសាកសួររួចបន្តទៅឃាត់ខ្លួនជនសង្ស័យ៦នាក់ជាមុខសញ្ញាទៀត ស្ថិតក្នុងភូមិ៧មករាសង្កាត់ឡាបានសៀក ក្រុង
បានលុង ខេត្តរតនគិរី ដោយមានការសម្របសម្រួលពីលោក បូរ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងអមដោយក្រឡាបញ្ជី២នាក់ទៀត បានធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនបានមួយចំនួនធំ។

មន្ត្រីនគរបាលជំនាញបានបន្តថា ជនសង្ស័យត្រូវឃាត់ខ្លួនរួមមានៈ

ទី១-ឈ្មោះ អ៊ុំ មិនាសិរីរៈ ភេទប្រុស អាយុ២៦ឆ្នាំ ជន
ជាតិខ្មែរ។

ទី២-ឈ្មោះ បូរ៉ា រតនៈ ភេទប្រុស អាយុ១៩ឆ្នាំជន
ជាតិខ្មែរ។

ទី៣-ឈ្មោះ បាន ស្រីល័ក្ខ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ។ទី៤-ឈ្មោះ សារ៉ាត់ សម្ពស្ស ភេទស្រី អាយុ២០
ឆ្នាំ ជនជាតិខ្មែរ។

ទី៥-ឈ្មោះ ផល សុខខឿន ភេទស្រី អាយុ
៥៣ឆ្នាំ ជនជាតិខ្មែរ។

ទី៦-ឈ្មោះ ហេង សង ភេទប្រុស អាយុ
៦៣ឆ្នាំ ជនជាតិខ្មែរ។

ទី៧-ឈ្មោះ ហេង ស្រីនិច ភេទស្រីអាយុ
១៩ឆ្នាំ ជនជាតិខ្មែរ។

ទី៨-ឈ្មោះ ហេង តុលា ភេទស្រី អាយុ
៣៤ឆ្នាំ ជនជាតិខ្មែរ។

បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនធ្វើតេស្តទឹកនោម លទ្ធផលវិជ្ជមាន(+)២នាក់ អវិជ្ជមាន(-) ៦នាក់ហើយបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១៧កញ្ចប់(ធំ១៥កញ្ចប់ តូច០២កញ្ចប់) មានទម្ងន់
៨០.៩១ក្រាមទាំងសំបកថង់ ទូរស័ព្ទដៃ ១៣គ្រឿង ជញ្ជីង
០១គ្រឿងម៉ូតូ ០១គ្រឿងដាវសាំម៉ូរៃ ០២ដើមនិងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង បានឃាត់និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញ នៃស្នងការនគរបាលខេត្តដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ៕

ប្រភព៖ ទូរទស្សន៍ខេត្តរតនគិរី-Ratanakiri TV

LEAVE A REPLY

Please enter your comment!
Please enter your name here