ភ្នំពេញ៖ “លឺសូរតែគេចាប់ឧកញ៉ាគិតធាងហេីយ ឥលូវលឺទៀតថាគេបញ្ជូនទៅគុក ប៉េហ្សី ហេីយ ។
តែវាបានត្រឹមលឺសូរ ហេីយឃេីញតែឡានដែលដឹក គិតធាង ដូចមិនឃេីញរូបភាពសមត្ថកិច្ច ក្រៀក គិតធាង ទាំងជាប់ខ្នោះសោះ ឯងឯណេះខំចាំ ថាពេល គិតធាងជាប់ខ្នោះមុខគេម៉េច មុខឃ្យូតអត់ តែនៅតែមិនបានឃេីញដដែល ។ ”
គូរំលឹកឡើងវិញថា កាលពីព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូថ្នំាប្រមាណជិត ៥០គីឡូក្រាម នៅក្នុងមជ្ឈមណ្ឌលកំសាន្ត រ៉ុក ដែលសមត្ថកិច្ចបង្ក្រាបនាពេលកន្លងនេះ។
អ្នកឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ចនាំខ្លួនពីភូមិគ្រឹះនៅ ជិតប៉េអឹមលើផ្ទៃប្រទេស ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រាប់អោយដឹងថា កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុវត្តតាមដីការបស់តុលាការ ដោយនាំខ្លួនលោកឧកញ៉ា គិត ធាង ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធរឿងនៅមជ្ឈមណ្ឌលកំសាន្តរ៉ុក ៕
CR៖ William Guang