ករណីគ្រោះថ្នាក់ចរាចរណ៍ នៅច្រមុះជ្រូកស្ទឹងមានជ័យ ត្រូវតែផ្តន្ទាទោសតាមច្បាប់ ទោះបីមិនស្ថិតនៅក្នុងតំបន់ហាមឃាត់ឡានធំចូល ក្រុងរបស់រដ្ឋបាលរាជធានីក៏ដោយ

0
455

ភ្នំពេញ៖ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ មានករណីរថយន្តធំចូលក្រុងពេលថ្ងៃទៀតហើយ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្ត្រីចំណាស់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ។

ករណីនេះ កើតឡើងនៅចំណុចជិតផ្សារទំនើបស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ជាតំបន់ឡានធំដែលភាគច្រេីនដឹកជញ្ជូនការងារសំណង់ក្នុងក្រុង យ៉ាងណាត្រូវតែគោរពពេលវេលា ទីតាំងចេញចូលឲ្យបានច្បាស់លាស់។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានរិះគន់យ៉ាងខ្លាំងជាមួយច្បាប់ហាមឃាត់ឡានធំជាពិសេសរិះគន់គណៈអភិបាលខណ្ឌមានជ័យ ជាអ្នកគ្រប់គ្រងមូលដ្ឋានមិនអាចទប់ស្កាត់ការចរាចរឡានធំចូលក្រុងបាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here