(ភ្នំពេញ) បើយោងតាមហ្វេកប៊ុនផេករបស់លោក សយ សុភាព ថា ស្ថានការណ៍នៅខេត្តព្រះសីហនុ នឹងបានថមថយ ដោយសាក្រសួងដែនដី បង្កើតគណៈកម្មាការចំពោះករណីដីធ្លី ដើម្បីដោះស្រាយបញ្ហាដីធ្លី នៅតំបន់ក្បាល់ឆាយ និងប៉ូយមាចូវ ។
សូបញ្ជាក់ផងដែរថា ឯកឧត្ដមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចចុះពិនិត្យ និងស្រាវជ្រាវករណីវិវាទដីធ្លីស្ថិតក្នុងតំបន់ពយម៉ាចូវ និងតំបន់ព្រែកទឹកសាបក្បាលឆាយ ខេត្តព្រះសីហនុ។
ក្រុមការងារនេះ ត្រូវកំណត់អត្តសញ្ញាណកម្មដី និងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងដីដែលរាជរដ្ឋាភិបាល បានកាត់ចេញពីតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ស្ថិតនៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយត្រូវសហការជាមួយអាជ្ញាធរដែនដី រដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ ពិនិត្យស្រាវជ្រាវករណីវិវាទដីធ្លីខាងលើ។ ឯកឧត្ដមជា សុផារ៉ា បានបញ្ជាក់ ថា”ក្រុមការងារ អាចប្រើប្រាស់មន្ត្រីក្រោមឱវាទ ក្រសួងឲ្យជួយការងារតាមការចាំបាច់”៕