ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋបាលសង្កាត់ពន្សាំង អបអរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមត្ថភាព និងការគាំពាសង្គម ដើម្បអភិវឌ្ឍធនធានមនុស្ស« នៅទីស្នាក់ការគណៈបក្ស ប្រជាជនកម្ពុជាសង្កាត់ពន្សាំង ក្រោមអធិបតីភាពលោក ម៉ៅ បូរ៉ា ប្រធានគណបក្សប្រជាជនសង្កាត់ពន្សាំង និងជាប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លោកស្រី ញឹម ថុល ប្រធានកិច្ចការនារីសង្កាត់ពន្សាំង និងលោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង និងប្រជាពលរដ្ឋនារីទាំង២៤ភូមិផងដែរ។
ក្នុងឱកាសនៃពិធីអបអរសាទរនេះ លោកស្រី ញឹម ថុល ប្រធានកិច្ចការនារីសង្កាត់ពន្សំាង បានអានរាជ សារបស់ ព្រះមហាក្សត្រី ដើម្បីរំលឹកអំពីប្រវត្តិចលនាត ស៊ូជាបន្តបន្ទាប់ របស់នារីនៅលើពិភពលោក ទាមទារឲ្យមានការគោរពសិទ្ធិស្ត្រីនៅក្នុងសង្គម និងសិទ្ធិក្នុងការចូលរួមបោះឆ្នោតរហូតទទួល បានជោគជ័យ ហើយអង្គការសហប្រជាជាតិបានបញ្ចូលប្រធានបទនេះជាផ្លូវការទិវាអន្តរជាតិ ៨ មីនា ដែលត្រូវបានប្រទេសសមាជិកប្រារព្ធពិធីអបអរសាទរជារៀងរាល់ឆ្នាំ។
លោកស្រី ញឹម ថុល បានបន្ថែមទៀតថាថា ទិវាសិទ្ធិនារីអន្តរជាតិ មានប្រភពមកពីពាក្យថា International Working Women’s Day ទិវាកាងារនារី អន្តរជាតិ។ ទិវានារីអន្តរជាតិ ប្រទេសជាច្រើននៅលើពិភពលោក តែងតែប្រារព្ធឡើងនៅថ្ងៃទី៨ មីនា ជារៀងរាល់ឆ្នាំ ដែលជាព្រឹត្តិការណ៍គេមិនអាចបំភ្លេចបាន ពិសេសនារី។ ការប្រារព្ធពិធីនេះក្នុងន័យតែមួយគត់គឺ ការគោរព និង ស្រលាញ់ស្រ្តី លើកកំពស់ស្រ្តីក្នុងសេដ្ឋកិច្ច កាងារ នយោបាយ និងការចូលរួមកិច្ចការក្នុងសង្តម រហូតគេបានចាត់ ទុកស្ត្រី ជាមាតារបស់ពិភពលោក។
ដើម្បីឲ្យមានការអនុវត្ត និងមានគោលនយោបាយច្បាស់លាស់ ក្នុងការគោរពលើស្ត្រីឲ្យបានត្រឹមត្រូវតាមរយៈ កត្តា នយោបាយ និងសង្តម អង្គការសហប្រជាជាតិ UN ក៏បានលើកតម្កើង និងការគាំទ្រយ៉ាងពេញទំហឹង លើស្ត្រីភេទ ។ ឧទាហណ៍ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើនក៏បានកំណត់ថា ទិវា នារីអន្តរជាតិនេះ ជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ។
លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ ក៏បានគូសបញ្ជាក់ថា បងប្អូនស្ត្រីគ្រប់រូបមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍នៅក្នុងក្រុមគ្រួសារ និងសង្គមជាតិដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចក្នុងគ្រួសារផងដែរ ។ ដោយកត្តាទាំងនេះហើយដែលធ្វើឲ្យបងប្អូនស្ត្រីយើងគ្រប់រូបត្រូវមានស្មារតីចូលរួមក្នុងការថែរក្សាការពារសន្តិភាពព្រមទាំងធ្វើការប្រឆាំងដាច់ខាតនូវរាល់ឧបាយកល ល្បិចកលបោកបញ្ឆោតរបស់ក្រុមជនអគតិមួយចំនួនដែលមានមហិច្ឆិតា ក្នុងការប៉ុនប៉ងបំផ្លាញនូវសន្តិភាពនៅកម្ពុជាដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែងស្វែងរកទាំងលំបាកអស់រយៈពេលជាច្រើនឆ្នាំមកនោះ ។
លោកបានបន្តទៀតថា សម្ដេចតេជោបានសម្រេចអនុញ្ញាតឲ្យបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់សម្តេចសម្រាប់កិច្ចការពារតាមផ្លូវច្បាប់ជូនដល់ស្ត្រីក្រីក្រនៅកម្ពុជាពិតជាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវ គុណធម៌ និងព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់មិនអាចកាត់ថ្លៃបានរបស់សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកក៏បានលើកឡើងយ៉ាងច្បាស់ថាប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រជម្រុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្ត្រី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រីក៏ដូចជា សុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី ។
ក្នុងនោះថ្នាក់សង្កាត់ ថ្នាក់ខណ្ឌ ក៏មានអំណោយជូនដល់នារី ក្នុង១នាក់ ទទួលបានសារ៉ុង១ ថវិការចំនួន១៥០០០ រៀលផងដែរ ៕