ក្រចេះ៖ នៅក្នុងកិច្ចប្រជុំ 12th CLV DTA JCC ដែលបានរៀបចំឡើង កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានធ្វើការពិនិត្យទៅលើរបាយការណ៍ស្តីពីឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការ នៅក្រោមក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម និងបានឯកភាពទៅលើលទ្ធផលនៃកិច្ចប្រជុំរបស់ឧត្តមន្ត្រីប្រទេសទាំងបី ។