បុរសកម្មករសំណង់ម្នាក់អង្គុយស្លាប់នៅក្បែររបងផ្ទះប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុ

0
240

ខេត្តព្រះសីហនុ៖ បុរសកម្មករសំណង់ម្នាក់អង្គុយស្លាប់នៅក្បែររបងផ្ទះប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា សាកសពបុរសរូបនេះគេប្រទះឃើញ នៅវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅខាងក្រោយសកលវិទ្យាល័យខ្មែរបច្ចេកវិទ្យា ស្ថិតនៅក្រុម១២ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

សាកសពឈ្មោះ សឿង សាត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ មាន
ស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ។


តាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត សែជូ សិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ បញ្ជាក់ថា សាកសពស្លាប់ដោយសារជំងឺគាំងបេះដូង បច្ចុប្ប្នន្នសាកសព កម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណីយ៍ ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here