កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ លោក កែវ សុវណ្ណ មន្រ្តីទទួលបន្ទុកផ្នែកបន្លែថ្នាក់ជាតិ លោកហៃ វាសនា ប្រធានការិយាល័យក្សេត្រសាស្រ្ត និងលោក ស្រី ជុំ ប្រធានការិយាល័យកសិកម្មស្រុកប្រាសាទ បាគង បានចុះពិនិត្យមើលការដាំដុះ និងផ្តល់ប្រឹក្សាបច្ចេកទេស ដល់ក្រុមកសិករ ភូមិសូភី ភូមិកន្រ្ទាំង ភូមិពង្រ និងភូមិតាត្រាវ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង។
បច្ចុប្បន្ននេះកសិករ កំពុងតែបង្កើនការដាំដុះបន្ថែមលើដំណាំ ស្ពៃផ្កាលើកទី៣ ដោយមិនមានជំងឺ និងសត្វល្អិតទេ ប៉ុន្តែគាត់ក្លាចខ្វះខាតទឹកស្រោចស្រព ដោយសារតែទឹកស្រះមួយ ចំនួនកំពុងតែរីងទឺក។ទន្ទឹមនោះតម្លៃបន្លែមានតម្លៃផ្លៃផងដែល ដូចជាស្ពៃផ្កា ៣៥០០រៀល/១គ.ក្រ ស្ពៃតឿ ២៥០០រៀល/១គ.ក្រ ស្ពៃចង្កឹះ ២០០០រៀល/១ គ.ក្រ ម្ទេស ៦០០០រៀល/១គ.ក្រ ខ្ទឹមស្លឹក៤០០០រៀល/១គ.ក្រ ៕ដោយ សុខជា