ភ្នំពេញ ៖ ករណីរថយន្តដឹកដី បុករះរថយន្ត ចំនួន៧គ្រឿងនៅស្តុបវិថីឈ្នះឈ្នះកែងផ្លូវភ្នំពេញ-ហាណូយក្នុងខណ្ឌសែនសុខ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៨ មីនា ស្ថិតនៅវិថីឈ្នះឈ្នះកែងផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
រថយន្តបង្កខាងលើជាប្រភេទបែនដី ម៉ាកហ៊ីណូ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ ៣A-៤៨២៨ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចបាត់ស្រមោល ។ ចំណែករថយន្តដែលរងការខូចខាតធ្ងន់ធ្ងរទាំង៥គ្រឿងរួមមាន ១-រថយន្តម៉ាកគា ពណ៌ទឹកប្រាក់ ២-រថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ៣-រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកឥដ្ឋ ៤-រថយន្តម៉ាកហ៊ីណូ បែនដឹកដី និង៥-រថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទាំង៧គ្រឿងខាងលើបានឈប់ស្តុបជាបន្តបន្ទាប់ ពេលនោះស្រាប់តែរថយន្តបែនដឹកដីមួយគ្រឿងខាងលើបានធ្វើ
ដំណើរក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ហើយត្រូវបានគេអះអាងថាហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុករថយន្តម៉ាកគា ហើយរុញទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ និងរុញទៅបុកជាបន្តបន្ទាប់រហូតដល់ទៅ៧គ្រឿង បណ្តាលឱ្យរងការខូចខាតធ្ងន់ធ្ងរចំនួន៥គ្រឿង ដោយឡែករថយន្ត២គ្រឿងទៀតដោយសាររងការខូចខាតស្រាលក៏បានបើកចេញទៅ ។ ក្នុងករណីខាងលើនេះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសឡើយ ។
តាមសេចក្តីរាយការណ៍បានបន្តទៀតថា តាមការអះអាងរបស់ម្ចាស់រថយន្តព្រូសដែលរងគ្រោះបានឱ្យដឹងថា បន្ទាប់ពីកើេតហេតុ គាត់បានចាប់ឃាត់ខ្លួនអ្នកបើកបររថយន្តបង្កប្រគល់ឱ្យសមត្ថកិច្ចដែរ តែមិនដឹងថាសមត្ថកិច្ចខាងណានោះទេ ហើយគេសង្ស័យថា សមត្ថកិច្ចបានដោះលែងអ្នកបើកបររថយន្តខាងលើឱ្យរត់បាត់ ។
ទន្ទឹមនឹងនោះក៏មានការប្រតិកម្មពីម្ចាស់រថយន្តរងគ្រោះផងដែរ ព្រោះគាត់ខំប្រឹងចាប់ឃាត់ខ្លួនអ្នកបើកបរបង្កប្រគល់ឱ្យសមត្ថកិច្ច តែបែរជាសមត្ថកិច្ចដោះលែងឱ្យរត់បាត់ទៅវិញ ៕
ប្រភព៖ FB