កងរាជអាវុធហត្ថចាប់ខ្លួនអង្គរក្ស​ លោកស្រី​ លី​ សុខងីម​ ដែលគំរាមប្រជាពលរដ្ឋ ម្ចាស់ដីនៅ ឃុំបិតត្រាង ស្រុក​ព្រៃ​នប់​

0
354

ព្រះសីហនុ៖ បុរស​ម្នាក់ដែលជាអង្គរក្សការពារ​ លោកស្រី​ លី​ សុខងីម​ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថខេត្តព្រះសីហនុ​ ឃាត់ខ្លួន​ នៅល្ងាចថ្ងៃទី​ ៧​ ខែ​ មិនា​ ឆ្នាំ​ ២០១៩​ បន្ទាប់ពី​បុរស​រូបនេះ​គំរាម​កំហែង​ពលរដ្ឋ​ម្ចាស់​ដីពិតប្រាកដនៅ​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ ។​

ប្រជាពលរដ្ឋ​រងគ្រោះ​សប្បាយ​ចិត្ត​ណាស់​ នៅពេលជនខិលខូចត្រូវ បានសមត្ថកិច្ចចាប់ខ្លួន​ ។ បើចាប់ខ្លួន​លោកស្រី​ លី​ សុខងីម​ ថែម​ទៀត​ ប្រជាពលរដ្ឋ​រងគ្រោះ​កាន់តែកក់ក្ដៅ​ ។

ក្រោយពីបុគ្គលឈ្មោះ លី សុខងីម ភេទស្រី អាយុ៣៩ឆ្នាំ មានអាសយដ្ឋាន ផ្ទះលេខ៤៣ E0 ផ្លូវលេខ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងបក្ខពួករបស់ខ្លួនបាន រំលោភទន្ទ្រានកាន់កាប់ដីស្របច្បាប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ម្ចាស់ដីដែលមានប័ណ្ណកម្មសិទ្ធិ កាន់កាប់ដីត្រឹមត្រូវស្របច្បាប់ បានរៀបរាប់ដោយអារម្មណ៍ក្តុកក្តួលថា ម្ចាស់ដីទាំង១៩គ្រួសារ មានការឈឺចាប់ រូបគាត់បានធ្លាក់ខ្លួនឈឺដោយ សារអំពើរំលោភបំពានទន្រ្ទានយកដីពួកគាត់ ដែលខំកាន់កាប់ និងថែរក្សាតាំងពីឆ្នាំ១៩៩៤មក។

ម្ចាស់ដីស្របច្បាប់១៩គ្រួសារដដែល បានរៀបរាប់ពីអំពើទុច្ចរិតរបស់ លី សុខងីម និងបក្ខពួក បានមកគម្រាមកំហែងប្រជាពលរដ្ឋស្លូតត្រង់វ័យចំណាស់ ដែលខំថែរក្សា និងកាន់កាប់ដីជាយូរយាណាស់ មកហើយ បានបង្កើតបក្ខពួករបស់ខ្លួនមួយក្រុម និងរៀបចំឲ្យមានអ្នកលក់ និងអ្នកទិញរួចឃុបឃិត ជាមួយមន្ត្រីខិលខូចមួយចំនួន បង្កើតឯកសារផ្សេងៗដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិលើដីស្របច្បាប់ ហើយចូលទន្ទ្រានកាន់កាប់ និងប្រើហិង្សាទៅលើម្ចាស់ដីស្របច្បាប់ ដោយឲ្យបក្ខពួកខ្លួន គំរាមកំហែងដេញអ្នកចាំដីរួចពួកខ្លួនចូល មកកាន់កាប់ដីដែលមានប័ណ្ណកម្មសិទ្ធិ១៩គ្រួសារ និងសាងសង់ សំណង់ អាណាធិបតេយ្យធ្វើពីស័ង្កសីនៅលើដីនោះ នៅអំឡុងឆ្នាំ២០១៦ ថែមទៀត ប៉ុន្តែសកម្មភាពទាំងនេះ មិនបានសម្រេចដោយសារពួកគេ ចូលទន្ទ្រានកាន់កាប់លើដីដែលម្ចាស់មាន ប័ណ្ណកម្មសិទ្ធិកាន់កាប់ត្រឹមត្រូវតាមច្បាប់។

ព្រោះតែការឈឺចាប់របស់ម្ចាស់ដីស្របច្បាប់ទាំង១៩គ្រួសារ ដោយសារអំពើរំលោភទន្ទ្រានកាន់កាប់ដីស្របច្បាប់ពីសំណាក់ លី សុខងីម និងបក្ខពួករបស់ខ្លួន ប្រជាពលរដ្ឋទាំងអស់ បានគោរពស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយពួកគាត់ពីអំពើអាក្រក់របស់ លី សុខងីម និងបក្ខពួកផង។ ប្រជាពលរដ្ឋ បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ ស្របពេលដែល ដីខេត្តព្រះសីហនុមានតម្លៃ បុគ្គល លី សុខងីម និងបក្ខពួកបានធ្វើអំពើទុច្ចរិត គំរាមកំហែងរំលោភទន្ទ្រាន កាន់កាប់ដីប្រជាពលរដ្ឋមួយចំនួន ហើយបុគ្គល នេះកំពុងតែជាប់បណ្ដឹងពីម្ចាស់កាន់កាប់ដីស្របច្បាប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុផងដែរ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here