តើបញ្ហាដីធ្លីដ៍ក្តៅគគុកនៅ ភូមិគគីទៅជាយ៉ាងណា បើWillaim Guaung បកបង្ហាញអស់ពីលិខិតគតិយុត្តិយ៉ាងនេះ?

0
993

សូមជម្រាបថាបន្ទាប់ពីមានលិខិតអនុញ្ញាតឲ្យធ្វើរបងដី២កន្លែង នៅភូមិគគីកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៩របស់អភិបាលខេត្តព្រះសីហនុ ទំព័រហ្វេសបុក William Guang បានចុះថាជាការព្រហើន និងគគ្លើន និងអនុសាសន៍សម្តេចតេជោ ក្រោយមកក៍មានលិខិតប្រកាសព័ត៌មានបកស្រាយរបស់សាលាខេត្ត។ ថ្មីៗនេះមានលិខិតប្រកាសព័ត៌មានរបស់តុលាការកំពូល បកស្រាយករណីនេះ ដែរដោយ ចោទប្រកាន់ ហ្វេសបុក William Guang ថាមានចរឹកអុលអាលខ្វះការយល់ដឹងផ្នែកច្បាប់។ រហូតមកដល់ថ្ងៃនេះ បញ្ហាដីនៅភូមិគគីមួយនេះនៅតែក្តៅគគុក ហើយហ្វេសបុក William Guang លើកយកលិខិតបទដ្ឋាន គតិយុត្តិនានា មកបកស្រាយ ឆ្លើយតបទៅនឹងលិខិតប្រកាសព័ត៌មានរបស់សាលាខេត្តព្រះសីហនុ និងតុលា ការកំពូលបែបនេះវិញ។

សូមមើលការបកស្រាយ និងភ្ជាប់លិខិតគតិយុត្តិដូចខាងក្រោម:   បញ្ហានេះសមាជិកឧត្តមក្រុម ប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក កសាងរបាយការណ៍ បញ្ជូនចប់សព្វគ្រប់ ទៅប្រមុខ រាជរដ្ឋាភិបាលហើយ រួមទាំងរបាយការណ៍ស្នើរជូនសម្ដេចតេជោ ចាត់តាំង ក្រសួងសមត្ថកិច្ច ពាក់ព័ន្ធប្ដឹងសុំអោយជំរះសាជាថ្មីឡើងវិញចំពោះសាលដីការលេខ «៣៤៨ឈ» ផងដែរ។

ជាពិសេសនៅក្នុងកិច្ចប្រជុំប្រចាំឆមាស ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ថ្មីៗនេះសមាជិកឧត្តម ក្រុមប្រឹក្សាក៏ បានរាយការណ៍ផ្ទាល់មាត់ចប់សព្វគ្រប់ទៅ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនរួចរាល់សព្វគ្រប់ ដោយសម្ដេចតេជោលោកផ្ដល់អនុសាសន៍ប្រគល់តួនាទីអោយ ឯឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូប នីយកម្មនិងសំណង់ ជាសមត្ថកិច្ចបន្តក្នុងការពិនិត្យ «គតិយុត្តិ» ជុំវិញបញ្ហានេះ

ក្នុងកិច្ចប្រជុំប្រចាំឆមាសជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ សម្ដេចតេជោក៏ភ្ជាប់ និងអនុ សាសន៍ថា «សាលដីកាតុលាកាកំពូល មានខ្លះក៏វាមិនសមហេតុផល ដូចករណីទំនាស់នៅ ខេត្តតាកែវ ដែលផ្ទះណាបែរមុខទៅមុខត្រពាំងណា ត្រពាំងជារបស់ផ្ទះនោះ ចុះបើផ្ទះបែរមុខទៅទន្លេតើទន្លេ នោះជា របស់ផ្ទះហ្នឹងដែរមែនទេ»៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here