សហរដ្ឋអាមេរិកនិយាយថាប្រព័ន្ធមីស៊ីល THAAD បានដាក់ពង្រាយទៅអ៊ីស្រាអែល

0
284

BERLIN (Reuters):លោកស្រីអ្នកនាំពាក្យរបស់បញ្ជាការអឺរ៉ុបបាននិយាយកាលពីថ្ងៃច័ន្ទថា កងយោធាសហរដ្ឋអាមេរិកបានដាក់ប្រព័ន្ធការពារមីស៊ីលដ៏ទំនើបមួយទៅកាន់អ៊ីស្រាអែល។

អ្នកនាំពាក្យរូបនេះបាននិយាយថា ការផ្លាស់ប្តូរនេះគឺដើម្បីធ្វើតេស្តសមត្ថភាពរបស់កងយោធាសហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយអាវុធបែបនេះទូទាំងពិភពលោកយ៉ាងឆាប់រហ័សមួយ។

យោងទៅតាមហេតុផលសុវត្ថិភាព លោកស្រីមេបញ្ជាការ បានបដិសេធមិននិយាយថា តើត្រូវចំណាយពេលប៉ុន្មាន ដើម្បីផ្លាស់ទីប្រព័ន្ធការពារដែនអាកាស ដែលមានកំពស់ខ្ពស់បំផុត (THAAD) ដែលត្រូវបានផលិតដោយ Lockheed Martin និង Raytheon ទៅកាន់អ៊ីស្រាអែលនោះឡើយ៕ចាន់ រី

ប្រភព៖ ដើមរាំង-Dermrang

LEAVE A REPLY

Please enter your comment!
Please enter your name here