(តាកែវ)៖ ជនសង្ស័យជាឃាតក ដែលសម្លាប់ស្ត្រីបម្រើការងារក្នុងហាងម្នាក់ ដេកស្លាប់ទាំងអាក្រាតកាយ នៅក្នុងផ្ទះសំណាក់(ប៉ាអ៊ី ម៉ាក់អ៊ី)នោះ ត្រូវបានប៉ូលីសនៃស្នងការនគរបាលខេត្តតាកែវ បំបែកសំណុំរឿងបានហើយ។
ចំពោះមូលហេតុមកពីជនសង្ស័យកើតភ្លើងប្រច័ណ្ឌទៅលើស្ត្រីរងគ្រោះ និយាយទូរសព្ទ័ជាមួយអ្នកផ្សេងពេលកំពុងរួមរ័ក ក្រោយពេលធ្វើកោសល្យវិច្ឆ័យនិងស្រាវជ្រាវពីសំណាក់សមត្ថកិច្ចជំនាញនៃស្នងការនគរបាលខេត្តតាកែវ នោះ ។
ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធនិងករណីធ្វើឃាត់លើស្ត្រីអ្នកបម្រើការងារក្នុងហាងខារ៉ាអូខេ ហើយជនសង្ស័យមានឈ្មោះ សុខ ចន្ធលីដា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
តាមការឲ្យដឹងពីកម្លាំងជំនាញនៃស្នងការនគរបាលខេត្តតាកែវបានប្រាប់ឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០នាទីនៅភូមិថ្នល់បែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ដោយកម្លាំងជំនាញស្នងការខេត្តតាកែវ សហការណ៍និងកម្លាំងជំនាញស្នងការខេត្តកំពង់ស្ពឺ។
បច្ចុប្បន្បជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណំុរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
(មានវិដេអូ)
ប្រភព៖ កូន ខ្លាតូច