លោកជំទាវ ឃួន សុដារី៖ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកស្ទួយតួនាទីស្ត្រី

0
281

លោកជំទាវ ឃួន​ សុដារី បានមានប្រសាសន៍ថា​ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋា ភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ពិតជា មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីលើកស្ទួយតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃគ្រួសារ សេដ្ឋកិច្ច និងសង្គម ជាតិ។ ការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់ឤចដល់ស្ត្រី និងក្មេងស្រីកម្ពុជា មានសារៈសំខាន់ប្រកបដោយសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍគ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ ដែលជាកិច្ចការឤទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត។

លោកជំទាវអនុប្រធានទី ២ នៃរដ្ឋសភា បានលើកឡើងបែបនេះ នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងបងប្អូននារីក្នុងស្រុកលើកដែកប្រមាណជាង៣០០នាក់ ក្នុងពិធី អបអរសាទរខួបលើកទី ១០៨ ទិវាអន្តរជាតិ ៨​មីនា ក្រោមប្រធានបទ “ការលើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅស្រុកលើកដែក ខេត្តកណ្តាល។

សូមជម្រាបផងដែរថា​ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភព លោកប្រារព្វធ្វើឡើង ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរីភាព​ និងគេចផុត ពីទង្វើជិះជាន់នានា។

ជាមួយការគំាទ្រដល់ប្រធានបទខាងលើ ថាមានសារៈសំខាន់ ក្នុងការលើកកម្ពស់ស្ថានភាពស្រ្តីកម្ពុជា ដែលជាម្តាយ ជាអ្នកដឹកនាំគ្រួសារ និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គម ឱ្យប្រកប ដោយគុណសម្បត្តិដ៏ថ្លៃថ្លា ជោគជ័យគ្រប់កិច្ចការក្នុងនាមជាពលរដ្ឋដ៏ល្អនោះ លោកជំទាវ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាកំពុងអនុវត្តគោលនយោបាយគាំពារសង្គម ដែលបានចាប់ផ្តើមអនុវត្តមុនគេ ចំពោះស្ត្រីដែលជាកម្មការិនីមានផ្ទៃពោះ។ ជាពិសេសទៀតនោះ គឺក្នុង ពេលសម្រាលកូនសាមីខ្លួនបានឈប់សម្រាក រយៈពេល ៣ខែ និងទទួលបានប្រាក់ខែ១២០% បូកជាមួយ នឹងការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំនួន ៤០ ម៉ឺនរៀល សម្រាប់កូនម្នាក់ និងការកើតកូនភ្លោះបាន ២ នាក់ ចំនួន ៨០ ម៉ឺនរៀលនិង ៣ នាក់ចំនួន ១ លាន ២០ ម៉ឺនរៀល បូកនឹងជំនួយឧបត្ថម្ភរបស់ខ្ញុំ ៥ លាន រៀលថែមទៀត។

លោកជំទាវ ក៏បានពាំនាំសេចក្តីនឹករលឹក និងប្រសាសន៍ដ៏មានអត្ថន័យរបស់សម្តេចតេជោ​ ហ៊ុន សែន ធ្វើការអត្ថាធិប្បាយក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ដែលប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលកោះពេជ្យ កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ២០១៩ ដែលបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ យើងត្រូវធ្វើពិធីនេះនៅមុនថ្ងៃ ៨ (មីនា) មកដល់ ដើម្បីទុកថ្ងៃទី ៨ មីនានោះ គឺទទួលបានការឈប់សម្រាក និងកម្សាន្ត ទៅតាមការចង់បានរបស់ស្ត្រីគ្រប់រូប។ បន្ទាប់មកទៀត ក្រុមហ៊ុនទាំងឡាយដែលមិនទាន់ បានចុះបញ្ជី ត្រូវតែចុះបញ្ជី ដើម្បីធានាថាកម្មករ និយាយជារួមត្រូវបានទទួលផលប្រយោជន៍ ពីគោលនយោ បាយគាំពារសង្គម ដោយទទួលបាននូវការពិនិត្យព្យាបាល ដោយឥតគិតប្រាក់ ហើយពិសេសកម្មការិនី ដែលធ្វើការនៅកន្លែងនោះ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ពីគោលនយោបាយ គាំពារសង្គម របស់រាជ រដ្ឋាភិបាល សម្រាប់ស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេ។

លោកជំទាវ ក៏បានបន្តបញ្ជាក់ បន្ថែមពីប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ដែលជំរុញឲ្យថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន គួរគប្បីធ្វើការឲ្យ បានញឹក ញាប់បន្តិចជាមួយនឹងក្របខណ្ឌជាស្រ្តី ដោយប្រើប្រាស់ក្នុងមួយឆ្នាំ ២-៣ ពេល ដើម្បីជួបស្រ្តី និងស្តាប់មតិរបស់ពួកគាត់។ លោកជំទាវ បានលើកឡើងបន្ថែមពី ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យមានការយកចិត្តទុកដាក់ យោគយល់អធ្យាស្រ័យ ចំពោះស្រ្ដី ដែលធ្វើការតាមផ្ទះ ព្រោះស្ដ្រីធ្វើការតាមផ្ទះរបស់យើង ពួកគាត់គ្មានឱកាសសម្រាក សប្បាយរីករាយទាល់តែសោះត្រូវដាំស្លផង បោកគក់ផង រហូតដល់ស្ដ្រីនៅក្នុងប្រទេសរបស់យើងត្រូវបានបញ្ជូនទៅធ្វើការតាមផ្ទះនៅប្រទេសក្រៅ។ លោកជំទាវ ក៏បានបន្តលើកឡើងពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អំពីការបង្កើតក្រុមមេធាវី តេជោសែន ដែលពេលនេះកំពុងចាប់ផ្ដើមដំណើរការជួយដល់ស្រ្ដីក្រីក្រ និងស្ដ្រីពិរុទ្ធជន​ ដោយផ្តោត សំខាន់លើទណ្ឌិតជាស្ដ្រី ដែលគប្បីទទួលបានការលើកលែងទោស ដោយបានណែនាំទៅក្រសួងយុត្ដិធម៌ ក្រសួងកិច្ចការនារី សហការជាមួយផ្នែកពន្ធនាគារ ពិនិត្យមើលអ្នកដែលជាប់ទោសទណ្ឌិតជាស្ដ្រី អ្នកណា ខ្លះគប្បីទទួលបានការលើកលែងទោស ដែលជាគោលដៅទី ១។ រីឯគោលដៅទី ២ សម្រាប់ស្ដ្រីជាពិរុទ្ធជន ដែលមិនទាន់ទទួលបានការកាត់ទោសដោយសារតែខ្វះមេធាវី គឺត្រូវតែជម្រុញការ ប្រើប្រាស់ឲ្យអស់ សក្ដានុពល ដែលមួយភាគក្រសួងកិច្ចការនារីមានតាមរយៈប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្រសួងយុត្ដិធម៌ មាន តាមរយៈប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ហើយបំពេញបន្ថែមដោយក្រុមមេធាវីរបស់សម្តេចតេជោ ដើម្បីទៅជួយការពារក្ដីសម្រាប់ស្ដ្រីក្រីក្រ។

 

នៅក្នុងឱកាសនោះ លោកជំទាវ ឃួន សុដារី បានឧបត្ថម និងជូនអំណោយអនុស្សាវរីយ៍ ចំពោះអ្នកចូល រួមផងដែរ ដោយក្នុងនោះរួមមានឧបត្ថម្ភក្រុមការងារស្រ្តីក្នុង ៧ ឃុំ ដោយឃុំនីមួយៗទទួលបានថវិកា​ ១ លានរៀល ,អាវ ៥០ ក្នុង ១ ឃុំ សរុប ៦៥០ អាវ ,ឧបត្ថម្ភក្រុមការងារស្រុក ១ លានរៀល, ឧបត្ថម្ភស្រ្តីចូលរួម ក្នុងម្នាក់ទទួលបាន សារ៉ុង ១ អាវយឺត ១ រួមជាមួយថវិកា ៥ម៉ឺនរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here