(ភ្នំពេញ) បងប្អូននារីប្រមាណ២៦០នាក់ក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញបានជួប ជុំគ្នាក្នុងពិធី សំណេះ សំណាល អបអរសាទរខួប លើកទី១០៨ទិវាអន្តរជាតិនារី៨ មិនាក្រោមប្រធានបទ ៖លើកកំពស់ សមភាព យេនឌរ័ និងការ គាំពារសង្គមដើម្បីអភិវឌ្ឍន៏ធនធានមនុស្ស ដែលបានធ្វើឡើងនៅរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី៦មិនា ដោយមានការចូលរួមពីឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ភ្នំពេញ,ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ។
ជាមួយនឹងការអានព្រះរាជសារសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គលក្នុង ឳកាស អបអរសាទរខួបលើកទី១០៨ នៃទីវាអន្តរជាតិនារី៨ មិនានេះ ឯកឧត្តម ឃួង ស្រេង ក៏បានមានប្រសាសន៏ថា ប្រធានបទ លើកកំពស់សមភាពយេនឌរ័ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៏ធនធានមនុស្សមានគោលបំណងបន្តអនុវត្តគោលនយោបាយសមភាពយេនឌរ័ និងការគាំពារសង្គមដែលជាចក្ខុវិស័យសំរាប់កសាងប្រទេស ត្រូវបានច្របាច់ បញ្ចូលជា អាទិភាពរួមក្នុងការសំរេចបានកិច្ចអភិវឌ្ឍន៏ធនធានមនុស្សហើយបានបញ្ជាក់យ៉ាងច្បាស់ថា ការលើក កំពស់យេនឌរ័ ការពង្រឹងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រី និងការគាំពារសង្គមគឺ ពិតជាមានទំនាក់ ទំនងគ្នាយ៉ាងជិតស្និត។នេះបង្ហាញកាន់តែច្បាស់ពីការយកចិត្តទុកដាក់គាំពារ ថែរក្សាលើកទឹកចិត្ត និងផ្តល់ តំលៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូននារី ដែលជាដៃគូមិនអាចខ្វះ បានក្នុងដំណើរ ការអភិវឌ្ឍន៏ជាតិមាតុភូមិគ្រប់សម័យកាល។
ឯកឧត្តម ឃួង ស្រេង បានលើកទឹកចិត្តបងប្អូននារី ត្រូវតែយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង និងសមត្ថភាពដើម្បីចូលរួមការងារជាមួយបុរសដោយស្មើភាព។
បច្ចុប្បន្ននេះ ស្ត្រីនៅតែជាដៃគូមិនអាច ខ្វះបានជាមួយបុរស ក្នុងការចូលរួមចំណែក យ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៏ជាតិមាតុភូមិដែលបានស្តែងឡើងតាមរយះសមត្ថភាពដឹកនាំនៅតាមបណ្តាស្ថាប័ន,ក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិអង្គភាពរដ្ឋ និងឯកជនជាពិសេសក្រុមប្រឹក្សា ជាតិដើម្បីស្ត្រីនិងកាកបាទក្រហម កម្ពុជា។នារីជាមេផ្ទះគឺបងប្អូនអាចដឹងកិច្ចការផ្ទះច្រើនជាងនរណាទាំងអស់ទាំងរៀបចំផ្ទះ,រៀបចំម្ហូបអាហារសំរាប់គ្រួសារកូន និងប្តីជាដើម សូម្បីរឿងសំរាមក៏បងប្អូននារីចេះវិចខ្ចប់ និងទុកដាក់បានល្អដែរ។
បងប្អូននារីក៏ជាអ្នកម្តាយអប់រំកូនចៅតាមបែបអហឹង្សាបានល្អជាងប្តីផងដែរ។ជាមួយនឹងការជូនបាច់ផ្កាដល់ថ្នាក់ដឹកនាំជានារីដើម្បីសំដែងការគោរពស្រឡាញ់ នោះ រដ្ឋបាលរាចធានីភ្នំពេញ ក៏បានផ្តល់ការ ដូជាប្រាក់ ដល់បងប្អូននារីទាំង២៦០នាក់ក្នុងម្នាក់ចំនួន៣០ម៉ឺនរៀលផងដែរ៕