(ភ្នំពេញ) នាព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែង ការគួរសមជាមួយលោក យូស៊ីណូប៊ូ ហ្គូកូស៊ីម៉ា នាយកចាត់ការទូទៅ នៃទីចាត់ការអន្តរជាតិរបស់ក្រុមហ៊ុន TOA Corporation ( ក្រុមហ៊ុនម៉ៅការសាងសង់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ) ដើម្បីពិភាក្សាការងារសាងសង់ ហើយរដ្ឋបាលរាជធានីភ្នំពេញសូមស្វាគមន៍ និងចូលរួមកិច្ចសហការ ដើម្បីធានាឲ្យការងារគម្រោង អនុវត្តបានទាន់ពេលវេលាដែលបានកំណត់។
សូមបញ្ជាក់ផងដែរថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ត្រូវបើកការដ្ឋានសាងសង់ហើយ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕