ខេត្តកណ្ដាល ៖ បុរសវ័យចំណាស់ម្នាក់មានជំងឺវង្វេង បាត់ពីផ្ទះ៤ថ្ងៃ គេប្រទះឃេីញដេកស្លាប់នៅក្រោមដេីមឈេីវេលាម៉ោង ១១:០៥នាទី ត្រូវថ្ងៃទី ០៤ ខែ០៣ ឆ្នាំ២០១៩ ស្ថិតក្នុងវត្តព្រះពុទ្ធអណ្តែក ហៅវត្តព្រែកហូរ ភូមិបត្តាជី១សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ កប ម៉ុស ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រីចូលនិវត្តន៍ អាសយដ្ឋាន ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។
សភាពរឿងហេតុ:តាមការបំភ្លឺរបស់ឈ្មោះ ជិន ជឿន អាចារ្យវត្តព្រែកហូរ បានអោយដឹងថាៈ នៅវេលាមុនម៉ោងកើតហេតុ ឃើញជនរងគ្រោះ មិនដឹងដើរមកពីណាទេ ដោយអង្គុយនៅក្រោមដើមឈើ ក្នុងបរិវេណវត្ត ដូចជាជនអាណាថា ដោយមិនចាប់អារម្មណ៍ លុះវេលាម៉ោងប្រហែល១១:០០នាទី ពេលសិស្សចេញពីសាលា ស្រាប់តែមានសិស្សម្នាក់ មកប្រាប់ថា មានតាម្នាក់អង្គុយក្រោមដើមឈើ ស្លាប់បាត់ទៅហើយ ដើរទៅមើលឃើញជនរងគ្រោះស្លាប់បាត់មែន បានយកក្រណាត់ស មកគ្រាបជនរងគ្រោះ ក៏បានរាយការណ៍ជូនសមត្តកិច្ចចុះធើ្វការពិនិត្យ។
ពេលសមត្ថកិច្ចចុះទៅដល់បានឆែកឃើញអត្តសញ្ញាណប័ណ្ណជនរងគ្រោះ ដោយទាក់ទង
រកសាច់ញាតិ វេលាម៉ោង១៣:០០នាទីក្រុមគ្រួសារជនរងគ្រោះបានមកដល់កន្លែងកើតហេតុ ដោយប្រាប់ថាជនរងគ្រោះវង្វេងបាត់ពីផ្ទះចំនួន៤ថ្ងៃមកហើយ នាំគ្នាតាមរកគ្រប់ទីកន្លែង តែរកមិនឃើញ ជនរងគ្រោះមានជំងឺ វង្វេង ទឹកនោមផ្អែម រោគថ្លើម៕
ប្រភព៖ FB