(កណ្តាល)៖ ដោយសារតែភ្លើងប្រចណ្ឌស្នេហាត្រីកោណ បានធ្វើឲ្យបុរសម្នាក់លើកដៃសម្លាប់គូរសត្រូវស្នេហាម្នាក់ទៀត ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២០:០០ នាទីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បើតាមសម្តីសាក្សីនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះមានសភាពស្រវឹងស្រាដូចគ្នា ហើយជនរងគ្រោះប្រចណ្ឌប្រពន្ធជាមួយនឹងជនសង្ស័យ ទើបបង្កឲ្យមានទំនាស់ពាក្យសម្តី រហូតវាយតបគ្នា ពេលនោះជនរងគ្រោះបានយកដំបងឬស្សីវាយ ជនសង្ស័យត្រូវចំក្បាល០៣ដំបង ចំណែកជនសង្ស័យបានទាញយកស្នមុខប្រាំមកចាក់ត្រូវជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានរត់ចេញពីកន្លែងកើតហេតុពុំដឹងទៅណាទេ។
លុះដល់វេលាម៉ោង ៦:៣០ នាទី ថ្ងៃទី០៥.០៣.២០១៩ ប្រជាពលរដ្ឋបានឃើញ ជនរងគ្រោះដេកស្លាប់ផ្ទាល់ដីនៅជាប់ផ្ទះឈ្មោះ វ៉ៃ ស្រីលក្ខ័ បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ បន្ទាប់មកកម្លាំងនគរបាលផ្នែកយុត្តិធម៌ស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ចុះដល់កន្លែងកើតហេតុស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ។
ជនរងគ្រោះឈ្មោះ ស៊ុំ វឿន ហៅ ប៉ាវ ចិន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ស្លាប់)។
ជនសង្ស័យឈ្មោះ សំ សុង ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ស្នរ មុខ៥ បាក់ដងចំនួន ០១ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕