រដ្ឋសភាប្រកាសលទ្ធផល សម្រេចជ្រើសរើសសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ១រូប ជំនួសលោក មឹន ស៊ាន

0
478

​(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៩ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច ហេង សំរិន បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​ការស្នើសុំ​ផ្លាស់ប្តូរ​សមាសភាព​ក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់​អាណត្តិ​ថ្មី​។ សមាសភាព​ក្រុមប្រឹក្សាធម្មនុញ្ញ លើក​ទី​៧ រយៈពេល ៣​ឆ្នាំ ត្រូវផុត​កំណត់ នៅ​ឆ្នាំ​២០១៩ នេះ​។ ក្នុងនោះ រដ្ឋសភា បានសម្រេច​ប្រកាស​ជ្រើសរើស​ឥស្សរជន ១​រូប ជំនួស​ឯកឧត្តម មឹន ស៊ាន សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ត្រូវ​បញ្ចប់​អាណត្តិ​។ ឯកឧត្តម មឹន ស៊ាន បាន​កាន់តំណែង​ជាសមាជិក​​ក្រុមប្រឹក្សា​ធម្មនុញ្ញ ចាប់តាំងពី​ឆ្នាំ២០១០​។

​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៩ អង្គប្រជុំ បានធ្វើការ​ពិភាក្សា និង​អនុម័ត​តាមរបៀប​វារៈ ដោយបាន​អនុម័ត​លើ​សំណើសុំ​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ថ្មី ០១​រូប សម្រាប់​ជំនួស​លោក មឹន ស៊ាន សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ត្រូវ​បញ្ចប់​អាណត្តិ​។

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ធ្វើ​សេចក្តីជូនដំណឹង​ផ្សព្វផ្សាយ​ជ្រើសរើស​ឥស្សរជន មាន​លក្ខណៈសម្បត្តិ​សមស្រប ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។​

​សមាសភាព​ក្រុមប្រឹក្សាធម្មនុញ្ញ ទាំង ៩​រូប នៅ​អាណត្តិ​ទី​៧ ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ រួមមាន​៖

១-​លោក អ៊ឹម ឈុនលឹម ប្រធាន

២-​សម្តេច នរោត្តម សិរីវុឌ្ឍ សមាជិក​

៣-​លោក មឹន ស៊ាន សមាជិក​

៤-​សម្តេចព្រះ​មហិស្សរា នរោត្តម ច័ក្រពង្ស់ សមាជិក​

៥-​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី សមាជិក​

៦-​លោក អ៊ុត ឈន សមាជិក​

៧-​លោក សំ ព្រហ្មនា សមាជិក​

៨-​លោក អ៊ឹម សួស្តី សមាជិក​

៩-​លោក ហ៊ី សោភា សមាជិក​

​សូម​រម្លឹកថា សមាសភាព​ក្រុមប្រឹក្សាធម្មនុញ្ញ ទាំង ៩​រូប គឺមាន ៣​រូប ជ្រើសតាំង​ដោយ​រដ្ឋសភា ៣​រូប ជ្រើសតាំង​ដោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គ​ចៅ​ក្រោម និង​៣​រូប តែងតាំង​ដោយ​ព្រះមហាក្សត្រ​៕​

សូមអានសេចក្តីប្រកាសដូចខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here