ដោយសារតែភ្លើងប្រចណ្ឌ មន្ត្រីអាវុធហត្ថម្នាក់ បានប្រតាយប្រតបជាមួយឪពុកក្មេក បណ្តាលអោយផ្ទុះអាវុធមួយគ្រាប់រងរបួសខ្លួនឯង

0
317

ខេត្តកណ្តាល ៖ ដោយសារតែភ្លើងប្រចណ្ឌ មន្ត្រីអាវុធហត្ថម្នាក់ បានប្រតាយប្រតបជាមួយឪពុកក្មេក បណ្តាលអោយផ្ទុះអាវុធមួយគ្រាប់រងរបួសខ្លួនឯង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១:៣០ នាទីថ្ងៃ ច័ន្ទ ទី ០៤ ខែ មិនា ឆ្នាំ ២០១៩ នៅ ចំណុចភូមិសំរោងក្អែរ៣ ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល ។


ជនបង្ករមានឈ្មោះ គង់ ចាន់ថន ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឋានន្តរសក្តិវរៈសេនីយ៍ត្រី ។

ប្រពន្ធជនសង្ស័យ ឈ្មោះ ឈួន រ៉ានី ភេទស្រីអាយុ២៥ឆ្នាំស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ។រងរបួសសម្រាក នៅមន្ទីរពេទ្យព្រះកេតុមាលា ។

ឪពុកក្មេកជនសង្ស័យឈ្មោះ ឈួន ជេស ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិសំរោងក្អែរ
៣ ឃុំសំរោងធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល។


វត្ថុតាងចាប់យក ៖
១.អាវុធខ្លីK54 ១ដើមលេខ ៥៤៦៧០
២.មានគ្រាប់ចំនួន ០៧ គ្រាប់
៣.សំបកគ្រាប់ចំនួន ០១ គ្រាប់
៤.បង់ដែក០១។

តាមប្រភពសមត្ថកិច្ចនរគបាលបានអោយដឹងថា៖ ជនសង្ស័យនិងប្រពន្ធឈ្មោះ ឈួន រ៉ានីភេទ ស្រី អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នៅពេលវេលាកើតហេតុខាងលើ ប្រពន្ធជនសង្ស័យបានជិះឡាន ឈ្នួល ពីភ្នំពេញមកផ្ទះឪពុកស្ថិតក្នុងភូមិ សំរោងក្អែរ៣ ឃុំសំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាលរួចក៏ ឲ្យបងស្រីឈ្មោះ ឈួន រ៉ាឌី ជូនទៅរកគ្រូទស្សន៍ទាយ ។

ពេលនោះជនសង្ស័យក៏បានជិះម៉ូតូ០១ គ្រឿងម៉ាក C125 ពណ៌ខ្មៅ មិនចាំផ្លាកលេខមកដល់ផ្ទះដែររួចសួរឪពុកក្មេកថា ប៉ាមានឃើញប្រពន្ធខ្ញុំទេ ពេលនោះឪពុកក្មេកបានឆ្លើយប្រាប់ថា អត់ឃើញទេ ស្របពេលនោះឈ្មោះឈួន រ៉ាឌីបានឌុបប្រពន្ធជនសង្ស័យមកដល់ស្រាប់ តែជនសង្ស័យបានជេរប្រពន្ធថា មីចោរសំផឹងទើបមកពី
អោបប្រុស ជេររួចជនសង្ស័យ ក៏ដកកាំងភ្លើងបាញ់ប្រពន្ធ តែឪពុកក្មេក ស្ទុះទៅចាប់ដៃ ជ្រោងឡើងទៅលើ និងបានប្រវាយប្រតប់ជាមួយឪពុកក្មេក ពេលនោះក៏ឮស្នូរផ្ទុះអាវុធ០១គ្រាប់ត្រូវចំក្រោមដោះខាងស្តាំជនសង្ស័យ ។

បន្ទាប់មកឪពុកក្មេក ជនសង្ស័យបានទូរស័ព្ទមកប្តឹងកម្លាំង ប៉ុស្តិ៍រដ្ឋបាលសំរោងធំ ចុះជួយអន្តរាគមន៍ ពេលទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុឲ្យប្រពន្ធជនសង្ស័យបញ្ជូនជនសង្ស័យទៅមន្ទីរពេទ្យព្រះកេតុមាលាជាមួយកម្លាំងប៉ុស្តិ០២នាក់ ។

ករណីនេះកម្លាំង ជំនាញបានសហការជាមួយកម្លាំង នគរបាលបាល ប៉ុស្តិ៍ចុះទៅដល់កន្លែង កើតហេតុ និងមន្ទីរ ពេទ្យព្រះករតុមាលា ហើយបន្ត ចាត់ការតាមនីតិវិធី ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here