កំពង់ចាម៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ មានហេតុការណ៍មួយបានកើតឡើង ដោយមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ បាញ់សម្លាប់ខ្លួនឯងដោយកាំភ្លើងAK ក្នុងបន្ទប់ធ្វើការនៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
មន្ត្រីនគរបាលប៉ុស្តិ៍ ដែលដាច់ចិត្តបាញ់សម្លាប់ខ្លួនឯងនេះ ឈ្មោះ ស៊ុន ចាន់ពិសី ភេទប្រុស អាយុ២៩ឆ្នាំ ថានន្តរសក្កិអនុសេនីយទោ ជាមន្ត្រីនគរបាលរដ្ឋបាលឃុំព្រៃចារ បានយកអាវុធ អាកាកាត់ស្វាយនៅក្នុងប៉ុស្តិ៍ ដែលខ្លួនធ្វើការបាញ់សំលាប់ខ្លួនឯងចំនួន១គ្រាប់ ចំលើស្នៀតផ្កាខាងស្តាំ បណ្តាលអោយស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមគួរឲ្យរន្ធត់យ៉ាងខ្លាំង ។
បើតាមមន្ត្រីនគរបាលប៉ុស្តិ៍ខាងលើបញ្ជាក់ថា មូលហេតុជនរងគ្រោះរូបនេះដាច់ចិត្តបាញ់សម្លាប់ខ្លួនឯង ដោយសារមានជំងឺប្រចាំកាយក្នុងខ្លួន។
ក្រោយពេលកើតហេតុ ក្រុមនគរបាលព្រហ្មទណ្ឌ និងជំនាញបច្ចេកទេសស្រុកនិងខេត្ត ចុះមកធ្វើកោសល្យវិច័យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះបានបើកទូរយកអាវុធអាកាកាត់ស្វាយ បាញ់សំលាប់ខ្លួនឯងពិតប្រាកដមែន ហើយបានប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ FB