ភ្នំពេញ ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី គឺជាសេដ្ឋីកសិកម្មដ៏ល្បីឈ្មោះម្នាក់នៅប្រទេសកម្ពុជា ពិសេសលោកមិនដែលធ្វើខ្លួនជាសេដ្ធីម្តងណានោះទេ លោកតែងហូបចុក រស់នៅ និងធ្វើគ្រប់សកម្មភាពក្នុងនាមជាមនុស្សសាមញ្ញ។
ថ្មីៗនេះនៅលើបណ្តាញទំនាក់ទំនងសង្គមយើងបានទទួលពត៍មានហួសចិត្តមួយដែលបានកើតមានឡើង។ បើតាមការបញ្ជាក់របស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី នៅលើទំព័រហ្វេសប៊ុករបស់លោកឧកញ៉ាថា “ខ្ញុំជួយយកអាសាមនុស្សរាប់មុឺននាក់មានជួបបញ្ហាបន្តិចបន្តួចតែមិនធ្ងន់ធ្ងរពេក ជាចុងក្រោយនេះមានក្មេងប្រុសម្នាក់ចេះតែឆាតមកសុំ រកការងារធ្វើដោយសុំតែបាយហូប ស្នាក់នៅមិនយកប្រាក់ខែទេពេលនេះកំពង់តែដាច់បាយជិតស្លាប់ហើយ ដោយក្តីមេត្តាអាណិតអាសូរក៏សម្រេចចិត្តទទួលយកមកអោយចូលបំរើការងារ ខាងផ្នែកកសិកម្មនៅភ្នំសែនដីខេត្តកំពង់ស្ពឺ ដោយផ្តល់អាហារហូបចុកបីពេល ផ្ទះស្នាក់នៅ ប្រាក់150$មួយខែថែមទៀត បានតែរយៈពេល៧ថ្ងៃពីថ្ងៃទី១៨ដល់ថ្ងៃទី២៤វេលាម៉ោង១រសៀល លោកវីហ្គោបានខ្ចីម៉ូតូមាកលែតតម្លៃ1.450$របស់កម្មករដូចគ្នាយកទៅបាត់ស្រម៉ោល ។ ដំណឹងនេះខ្ញុំសុំប្តឹងទៅសមត្ថកិច្ចបើស្គាល់ឬឃើញមុខមាត់ដូចក្នុងរូបថតនេះ ចាប់វាមកផ្តន្ទាទោសខ្ញុំនិងជូនរង្វាន់ ១,០០០$ បន្ថែមជាមួយម៉ូតូដែលវាឆបោកនេះផងដែរ”៕