នាយករដ្ឋមន្ត្រីនូវែលសេឡង់ប្រកាស់ឲ្យផ្លាស់ប្តូរច្បាប់កាំភ្លើងសារជាថ្មីជាបន្ទាន់

0
279

បរទេស៖ នៅក្នុងការបាញ់ប្រហារដ៏ធំ នៅវិហារអ៊ីស្លាមនូវែលសេឡង់ចំនួនពីរត្រូវបានចោទប្រកាន់ពីបទឃាតកម្មមួយថ្ងៃ បន្ទាប់ពីការវាយប្រហារ ដែលបានសម្លាប់មនុស្ស ៤៩នាក់ និងរាប់សិបនាក់ទៀត បានរបួសដែលជំរុញអោយនាយករដ្ឋមន្ត្រី ប្តេជ្ញាធ្វើកំណែទម្រង់ច្បាប់កាំភ្លើងរបស់ប្រទេសជាន្ទាន់។

នាយករដ្ឋមន្ត្រីលោកស្រីJacinda Ardern បានដាក់ឈ្មោះថា ភេរវកម្មនេះ ថាជាការសម្លាប់ដ៏ធំបំផុត ដែលមិនធ្លាប់មានក្នុងសម័យសន្តិភាពនៅនូវែលសេឡង់ហើយការបង្កើនកម្រិតគំរាមកំហែងសន្តិសុខដល់កម្រិតខ្ពស់បំផុត។

នេះបើយោងតាមសម្តីលោកស្រី Ardern បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ជនសង្ស័យ សំខាន់គឺម្ចាស់កាំភ្លើងដែលមាន”អាជ្ញាប័ណ្ណ”ដែលប្រើប្រាស់អាវុធដល់ទៅប្រាំដើម ហើយក្នុងអំឡុងពេល នៃការវាយឆ្មក់ របស់គេរួមមាន អាវុធជាងពាក់កណ្តាល ជាប្រភេទកាំភ្លើងស្វ័យប្រវត្តិនិងកាំភ្លើងពីរដើមផ្សេងទៀតផងដែរ។

អ្នកស្រីបានបន្ថែមថា អាជ្ញាធរកំពុងធ្វើការដើម្បីរកឱ្យឃើញថា តើគាត់បានទទួលអាវុធនិងអាជ្ញាប័ណ្ណ និងអាចចូលទៅក្នុងប្រទេសដើម្បីអនុវត្តការវាយប្រហារនេះបានដោយរបៀបណា។

គួរបញ្ជាក់ដែរថា អ្វីដែលគួរឲ្យឆ្ងល់គឺ គ្មាននរណាម្នាក់ ក្នុងចំនោមជនសង្ស័យទាំងនោះ ដែលត្រូវបានចាប់ខ្លួន មានធ្លាប់មានប្រវត្តិឧក្រិដ្ឋកម្ម ឬស្ថិតនៅក្នុងបញ្ជីតាមដានណាមួយនៅក្នុងប្រទេសនូវែលសេឡង់ឬអូស្ត្រាលីនោះឡើយ៕ចាន់ រី

ប្រភព៖ ដើមរាំង-Dermrang

LEAVE A REPLY

Please enter your comment!
Please enter your name here