ចុមខ្លាំងមែន!!! ប្រទេសរុស្ស៊ី ធ្វើតេស្តិ៍ដ្រូនរបស់ខ្លួន ដោយបំពាក់អាវុធនុយក្លេអ៊ែរក្រោមទឹក

0
288

ទីក្រុង​ម៉ូស្គូ​បានឱ្យដឹងថា​ ប្រទេស​រុស្ស៊ី​បានចាប់ផ្តើម​ធ្វើតេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នៅក្រោម​ទឹក​ហើយ ដោយ​បំពាក់​ជាមួយ​ដ្រូ​ន​នៅក្រោម​ទឹក​មាន​សមត្ថ​ភាពខ្លាំង​មិនអាច​កម្ទេច​បាន ​នេះ​បើ​យោងតាម​ប្រធានាធិបតីរុស្សី លោក ពូ​ទីន​ ​។

កាំជ្រួច​Poseidon​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ​ជា​ប្រព័ន្ធ Multipurpose Ocean-6 គឺជា​អាវុធ​នុយក្លេអ៊ែរ​ដ៏​ទំនើប​បំផុត​បង្កើត​ឡើង​ដោយ​ប្រទេស​រុស្ស៊ី ​នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​Tass Russian News Agency របស់​រុស្ស៊ី ​។

លោកពូ​ទីន​បានបង្ហាញ​ពី​វត្តមាន​របស់​ដ្រូ​ន​រួចមកហើយ ​កាលពី​ខែ​មិនាកន្លងទៅ ​នៅក្នុង​សេចក្តី​ថ្លែង​ការ​ជាតិ​មួយ​កាលពីដើមឆ្នាំ ២០១៨ ជាមួយនឹង​អាវុធ​កាំជ្រួច​ទំនើប​អាច​គេច​ផុតពី​ប្រព័ន្ធ​បាញ់​ការពារ​កាំជ្រួច​ទំនើប​ដែលមាននាពេល​បច្ចុប្បន្ន​ទៅទៀត ​ដែល​ដ្រូ​ន​នេះ​មាន​សមត្ថភាព​អាច​បំពាក់​ក្បាល​អាវុធ​នុយក្លេអ៊ែរ​ធំៗ​បាន​៕ប្រភពប្រជាប្រិយ

 

LEAVE A REPLY

Please enter your comment!
Please enter your name here