អាមេរិកខាងជើង បានរកពេជ្រពណ៌លឿងធំជាងគេបំផុតលើលោក

0
887

ក្រុមហ៊ុន​ជីក​រ៉ែ​របស់​ប្រទេស​កាណាដា​មួយ​បានប្រកាស​ពី​ការរកឃើញ​ពេជ្រ​ដ៏​ធំ​បំផុត ​និង ​បាន​បំបែក​ឯក​ត​ទគ្គ​កម្ម​ជា​ពេជ្រ​ធំជាងគេ​បំផុត​ក្នុង​លោក​។ ពេជ្រនេះ​មាន​ពណ៌​លឿង ​និង ​មាន​ទំហំ ៥៥២​កា​រ៉ាត់​។

ត្បូង​ពេជ្រ​នេះ​ត្រូវបាន​រកឃើញ​កាលពី​ខែតុលា​នៅ​អណ្តូងរ៉ែ ​Diavik Diamond Mine នៅ​ភាគ​ពាយ័ព្យ​នៃប្រទេស​កាណាដា ដែលមាន​ចម្ងាយ​ប្រមាណជា២១៥​គីឡូម៉ែត្រ នៅភាគខាងត្បូង​តំបន់ Arctic Circle​។ ក្រុមហ៊ុន​បាន​អះអាងថា ​ជាការ​រកឃើញ​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​ចាប់តាំងពី​ឆ្នាំ ២០១៥​មក​ ។

​គួរ​បញ្ជាក់ផងដែរថា ​កាលពី​មុន គេ​បាន​រកឃើញ​ពេជ្រ​មួយ ​ដែល​ត្រូវបាន​ដាក់ឈ្មោះថា The Foxfire មាន​អាយុកាល​ប្រហែល ២​លាន​ឆ្នាំ និង​ មាន​ទំហំ ១៨៧,៧ កា​រ៉ាត់ ត្រូវបាន​រកឃើញ​នៅ​អណ្តូងរ៉ែ Diavik​នេះ​ផងដែរ និង​ បាន​ដាក់តាំង​បង្ហាញ​នៅ​ជុំវិញ ពិភពលោក នៅ​សារៈមន្ទីរ​ជាតិ​ក្នុង​ទីក្រុង វ៉ាស៊ីនតោន និង ​រាជវាំង Kensington Palace ក្នុង​ទីក្រុង​ឡុង​ដុង ប្រទេសអង់គ្លេស​ផងដែរ​៕ប្រភពប្រជាប្រិយ ដោយ តារារ៉ាយ

LEAVE A REPLY

Please enter your comment!
Please enter your name here