អ្នកយកព័ត៌មាន CNN ចូលយកព័ត៌មានក្នុងសេតវិមានវិញ ក្រោយតុលាចេញបញ្ជា

0
285

(អន្តរជាតិ)  សេតវិមានសហរដ្ឋអាម៉េរិកបានលើកឡើងនៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងប្រគល់ប័ណ្ណសម្គាល់ខ្លួនជាបណ្តោះអាសន្នដល់អ្នកយកព័ត៌មាន CNNលោក ជីម អាខូស្តា ដើម្បីឆ្លើយតបទៅនឹងបទបញ្ជារបស់ចៅក្រមសហព័ន្ធ។

ចៅក្រមសហព័ន្ធនៅថ្ងៃសុក្រម្សិលមិញ បានចេញបញ្ជាឲ្យរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រគល់ប័ណ្ណសម្គាល់ខ្លួនសម្រាប់ចូលយកព័ត៌មានឲ្យអ្នករាយការណ៍ព័ត៌មានរបស់ភ្នាក់ងារសារព័ត៌មាន CNN លោក ជីម អាខូស្តា ដើម្បីមានសិទ្ធិក្នុងការចូលរួមយកព័ត៌មាននៅសេតវិមានវិញ។

សូមរំលឹកថា ទីភ្នាក់ងារសារព័ត៌មាន CNN បានស្នើសុំឲ្យចៅក្រមបង្ខំឲ្យសេតវិមានប្រគល់មកវិញភ្លាមៗនូវប័ណ្ណសម្គាល់ខ្លួន ដែលបានប្រគល់ឲ្យលោក អាខូស្តា ដែលជាអ្នកទទួលបន្ទុកយកព័ត៌មានប្រចាំនៅសេតវិមាន មកពីស្ថានីយទូរទស្សន៍ CNN ដើម្បីអនុញ្ញាតឲ្យលោកចូលទៅកាន់សេតវិមាន យកសន្និសីទសារព័ត៌មាន និងព្រឹត្តិការណ៍ផ្សេងទៀត។ ការស្នើសុំនេះត្រវបានធ្វើឡើង ខណៈបណ្តឹងនៃការដកហូតប័ណ្ណសម្គាល់ខ្លួនរបស់លោកបាននឹងកំពុងបន្ត៕ប្រភពApsara

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here