អគ្គីភ័យឆាបឆេះនៅមន្ទីរពេទ្យមួយ បានបណ្តាលមនុស្ស៩នាក់បានស្លាប់ និង១៥នាក់រងរបួស

0
323

(អន្តរជាតិ) អាជ្ញាធរបាននិយាយថា អគ្គីភ័យនៅមន្ទីរពេទ្យមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃទីក្រុងតៃប៉ិកោះតៃវ៉ាន់បានសម្លាប់មនុស្ស៩ នាក់នៅថ្ងៃច័ន្ទនេះ ខណៈដែល មនុស្ស១៣នាក់ផ្សេងទៀតរងរបួស។ អាជ្ញាធរបានបន្ថែមថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង បន្ទាប់ពីហេតុការណ៍នៃអគ្គិភ័យនេះ បានឆាប់ឆេះនៅជាន់ទី៧ នៃអាគារមន្ទីពេទ្យ ដែលត្រូវបានគេពន្លត់ភ្លាមៗមុនថ្ងៃរះ។

អគ្គនាយកគ្រប់គ្រងគ្រោះអគ្គិភ័យក្រុងតៃប៉ិ លោក Huang Te-ching បាននិយាយថា មនុស្ស៤៣ នាក់ រួមទាំងអ្នកជំងឺនិងបុគ្គលិកមន្ទីរពេទ្យត្រូវបានជម្លៀសចេញ បន្ទាប់ពីភ្លើងឆេះបានចាប់ផ្តើម។ មនុស្ស២៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដទៃទៀត។ រូបភាពតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញថា អ្នកពន្លត់អគ្គីភ័យ បានប្រយុទ្ធនឹងអណ្តាតភ្លើងចេញពីរនាំងមួយ ខណៈដែលបុគ្គលិកបានរុញអ្នកជំងឺដែលនៅ លើគ្រែយកទៅកាន់រថយន្តសង្គ្រោះបន្ទាន់ ដើម្បីផ្លាស់ទៅមន្ទីរពេទ្យផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here