(អេស្ប៉ាញ) កាលពីនៅថ្ងៃពុធ មនុស្សជាង២៥០០នាក់ត្រូវបានជម្លៀសចេញ Valencia ដែលជាវិធានការប្រុងប្រយ័ត្នមួយដើម្បីទប់ស្កាត់ កុំឱ្យមានឈ្លក់ផ្សែង ដែលកើតចេញពីភ្លើងឆេះព្រៃដែលកំពុងឆាបឆេះនៅលើភ្នំ Llutxent (លូឆេន) ដែលបានកើតឡើងចាប់តាំងពីថ្ងៃច័ន្ទមក។
មនុស្សរាប់រយនាក់ដែលចេញពី ផ្ទះសម្បែងរបស់ខ្លួន បានទៅស្នាក់នៅក្នុងទីបញ្ចុះសពនៅក្នុងទីក្រុងឆ្នេរហ្គេនដា ហើយអ្នកស្ម័គ្រចិត្ត បាននាំយកអាហារនិងទឹក ទៅផ្តល់ជូនពួកគេ។
អ្នកពន្លត់អគ្គីភ័យជាង៦០០នាក់និងយន្តហោះ២៥គ្រឿងបានប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើង ក្នុងលក្ខខណ្ឌមិនអំណោយផល។ ការផ្លាស់ប្តូរភ្លាមៗនៅនៃទិសដៅ ខ្យល់នៅពេលយប់ កាន់តែធ្វើអោយមានភាពស្មុគស្មាញដល់ប្រតិបត្តិការរបស់ក្រុមសង្គ្រោះ ដែលកំពុងព្យាយាមទប់ស្កាត់កុំឱ្យអណ្តាតភ្លើងដែលឆាប់ឆេះនេះ រាលដាលទៅដល់ឆ្នេរ Gandia ដែលជាឆ្នេរមួយដ៏មានប្រជាប្រិយភាពមួយសម្រាប់អ្នកទេសចរក្នុងស្រុកនិងអន្តរជាតិ។
អ្នកធ្វើដំណើរកម្សាន្តមួយចំនួនដែល កំពុងបោះជំរុំក្នុងទីក្រុងក្បែៗទីប្រជុំជនBarx បានសម្រេចចិត្តចាកចេញពីទីតាំងរបស់ខ្លួន នៅពេលដែលផ្សែង ខ្មួលខ្មាញ់រសាត់មកដល់ជំរុំរបស់ពួកគេ។
ព្រៃជាង២៧០០ហិកតាត្រូវភ្លើងឆាបឆេះចាប់តាំងពីអគ្គីភ័យនេះបានកើតឡើងកាលពីថ្ងៃទី៦ សីហា ហើយសេវាសង្គ្រោះបន្ទាន់ និយាយថា ពួកគេជឿថាភ្លើងឆេះត្រូវបានបង្កឡើងដោយកម្តៅ។អង្គភាពសង្គ្រោះបន្ទាន់របស់យោធា ក៏ត្រូវបានដាក់ពង្រាយនៅតំបន់នោះផងដែរ៕ប្រភពCNC