(តូក្យូ) មនុស្សជាច្រើនកំពុងតែបាត់ខ្លួន ហើយភ្លៀងបានបញ្ចប់ទៅវិញនៅថ្ងៃចន្ទ ដែលញុំាងឲ្យក្រុមអ្នកជួយសង្គ្រោះអាចមានលទ្ធភាពទៅដល់កន្លែង ដែលត្រូវកាត់ផ្តាច់ដោយគ្រោះទឹកជំនន់ និងទីតាំងនៃការបាក់រំលំបំបែកអគារដែលបានកប់មនុស្សជាច្រើននាក់ ប្រឈមនឹងសេចក្តីស្លាប់នៅតំបន់ជាច្រើន ។
ទីភ្នាក់ងារ AFP បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដានេះថា តួលេខនៃអ្នកស្លាប់ដោយសារគ្រោះទឹកជំននន់ នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់់១៤១នាក់ហើយ រួមផ្សំនឹងគ្រោះបាក់ដីកើតឡើងផងដែរ គិតត្រឹមថ្ងៃអង្គារនេះ ។
ដោយសារតែបញ្ហាដ៏ធ្ងន់ធ្ងរនេះកើតឡើង បានបង្ខំឲ្យលោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានលុបចោលដំណើរបំពេញទស្សនកិច្ចចំនួន៤ ហើយរំពឹងថា គាត់នឹងធ្វើដំណើរទៅកាន់តំបន់រងការវាយប្រហារដោយគ្រោះធម្មជាតិនៅចុងសប្តាហ៍នេះ៕