(អន្តរជាតិ) មន្ត្រីនៅប្រទេសជប៉ុនបាននិយាយថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិចប្រទេសបានកើនឡើងដល់ចំនួន 124 នាក់។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនNHK។
ប្រភពខាងលើបានបន្តថាយ៉ាងហោចណាស់មនុស្ស 63 នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ខេត្តហ៊ីរ៉ូស៊ីម៉ាគឺជាតំបន់រងគ្រោះខ្លាំងបំផុតដោយមានមនុស្សចំនួន 44 នាក់បានបាត់បង់ជីវិត។ក្រុមមន្រ្តីបាននិយាយថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងខណៈដែលវិសាលភាពនៃការខូចខាតមិនទាន់អាចវាយតំលៃបាន៕