នេះបើតាមលិខិតរបស់លោក Gianni Infantino ផ្ញើទៅកាន់សមាគមបាល់ទាត់ថៃ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨។ក្នុងលិខិតនោះ លោកប្រធាន FIFA បានបង្ហាញក្តីអាណិតអាសូរ ដល់ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលបានជាប់ខ្លួនក្នុងល្អាងភ្នំនោះ តាំងពីថ្ងៃទី២៣មិថុនាមក។
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានអញ្ជើញក្មេងៗកីឡាករ ១២នាក់ និងគ្រូបង្វឹកពួកគេ ដែលកំពុងជាប់ខ្លួនក្នុងល្អាងភ្នំថាមហ្លួង ឱ្យចូលទស្សនាការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រនៃ World Cup 2018 នៅប្រទេសរុស្ស៊ី ប្រសិនបើពួកគេអាចចេញពីល្អាងភ្នំនោះទាន់ពេល។
លោកសង្ឃឹមថា ក្មេងៗនិងគ្រូបង្វឹកទាំងនោះ នឹងអាចវិលមកជួបជុំគ្រួសាររបស់ពួកគេ ក្នុងពេលឆាប់ៗខាងមុខនេះ ហើយថែមទាំងនៅមានសុខភាពល្អ ដែលអាចធ្វើដំណើរទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ក្នុងនាមជាភ្ញៀវកិត្តិយសរបស់ FIFA ទៀតផង៕