តារាសម្ដែងលោក Lee Dong Wook និងកញ្ញា Suzy បញ្ចប់​ទំនាក់ទំនង​ស្នេហានិងគ្នាហើយ

0
674

ទើប​តែ​រយះ​ពេល​ ៤ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ទម្លាយ​រឿង​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​អោយ​សាធារណះ​ជន​បាន​ដឹង​ ប៉ុន្តែ​ឥឡូវ​ស្រាប់​តែ​កញ្ញា​ Suzy និង​ Lee Dong Wook បែរ​ជា​បញ្ចប់​ទំនាក់​ទំនង​ស្នេហា​របស់​ពួកគេ​ទៅ​វិញ។​
សេចក្ដី​រាយការណ៍​មួយ​ពី​សារ​ព័ត៍​មាន​ Osen បាន​អោយ​ដឹង​ថា​ ថ្មីៗ​នេះ​អ្នក​ទាំង​ពីរ​បាន​បញ្ចប់​ទំនាក់​ទំនង​ស្នេហា​របស់​ពួកគេ​ហើយ។​ ពួកគេ​បាន​ប្រកាស​ពី​ទំនាក់​ទំនង​ស្នេហា​នេះ​ក្នុង​ខែ​មីនា​ ដោយ​ពួកគេ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស្វែង​យល់​ចិត្ត​គ្នា។​

ទាំង​លោក​ Lee Dong Wook និង​ Suzy ពិត​ជា​មមាញឹក​នឹង​ការ​ថត​រឿង​ និង​កាងារ​ជា​ច្រើន​មុខ​ទៀត​ ដោយ​ហេតុ​ផល​នេះ​ជា​ហេតុ​នាំ​អោយ​ពួកគេ​បែក​គ្នា​ ប៉ុន្តែ​ពួកគេ​នឹង​នៅ​តែ​ធ្វើ​ជា​មិត្ត​នឹង​គ្នា​។
ប្រភព​ពី​អ្នក​សិល្បះ​ «ថ្មី​ៗ​នេះ​ អ្នក​ទាំង​ពីរ​បាន​បែក​គ្នា​ហើយ​ ប៉ុន្តែ​ពួកគេ​នឹង​នៅ​តែ​រក្សា​ទំនាក់​ទំនង​ជា​មួយ​គ្នា​ក្នុង​នាម​ជា​សិស្ស​ប្អូន​ និង​សិស្ស​ច្បង​ក្នុង​សិល្បះ​ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដដែល​»​ ។

ទាំង​ផលិត​កម្ម​ JYP Entertainment និង King Kong by Starship ក៏​បាន​បញ្ចាក់​ប្រាប់​ថា​អ្នក​ទាំង​ពីរ​ពិត​ជា​បែក​គ្នា​មែន​។ បច្ចុប្បន្ន​លោក​ Lee Dong Wook កំពុង​ថត​រឿង​ Life របស់​ស្ថានីយ​ទូរទស្សន៍​ JTBC ជាមួយ​នឹង​ Jo Seung Woo ខណះ​ Suzy កំពុង​ត្រៀម​ខ្លួន​ដើម្បី​ថត​រឿង​ថ្មី​ដ៏​ល្បី​ដែល​មាន​ចំណង​ជើង​ថា​ Vagabond របស់​ទូរទស្សន៍​ SBS ជាមួយ​នឹង​ Lee Seung Gi ផងដែរ​៕

ប្រែសម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here