ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុ

0
233

(សិងុ្ហបុរី)៖ នារសៀល ថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ “លីក្វាន់យូរ” ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសម ឯកឧត្តម លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី។

ក្នុងជំនួបនេះ ឯកឧត្តម នាយករដ្ឋមន្រ្តី បានលើកឡើងពីស្ថេរភាព និងការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តម សង្ឃឹមថាប្រទេសកម្ពុជា នឹងនៅតែរក្សាបាននូវស្ថេរភាព និងការអភិវឌ្ឍបន្តទៀត។

ឯកឧត្តមបណ្ឌិត  ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សាធារណរដ្ឋសិង្ហបុរី ដែលជានិច្ចជកាលជាមិត្តដ៏ល្អជាមួយប្រទេសកម្ពុជា ព្រមទាំងជាដៃគូរសេដ្ឋកិច្ចពាណិជ្ជកម្ម ហើយសង្ឃឹមថាកិច្ចសហប្រតិបតិ្តការរវាងប្រទេស និងប្រជាជនទាំងពីរកាន់តែបន្តរឹងមាំទៅថ្ងៃអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here