កូឡាឡាំពួរ : រដ្ឋមន្ត្រីសាធារណះការណ៏ និង ដឹកជញ្ជូនថ្មីរបស់ប្រទេសម៉ាឡេស៊ីបាននិយាយថាការស្វែងរកយន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៏ម៉ាឡេស៊ីដោយក្រុមហ៊ុនឯកជនអាមេរិកមួយនឹងបញ្ចប់នៅថ្ងៃអង្គារសប្ដាហ៏ក្រោយ។
លោក Anthony Loke ដែលជារដ្ឋមន្ត្រីក្រសួងសាធារណះការណ៏ នឹង ដឹកជញ្ជូនបាននិយាយកាលពីថ្ងៃពុធថា “ការស្វែងរកឯកជនមួយដោយក្រុមហ៊ុនអាមេរិកសម្រាប់ជើងហោហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៏ម៉ាឡេស៊ីដែលបានបាត់នៅឆ្នាំ ២០១៤ ដោយស្ថិតនៅក្នុងភាពអាថ៍កំបាំងនៃអាកាសចរណ៏ធំបំផុតមួយរបស់ពិភពលោកនឹងបញ្ចប់នៅថ្ងៃអង្គារនេះ។ គួរបញ្ជាក់ផងដែរថាជើងហោះហើរមួយនេះដែលផ្ទុកមនុស្ស ២៣៩ នាក់បានបាត់ខ្លួននៅតាមផ្លូវហោះហើរពីទីក្រុងកូឡាឡាំពួរទៅទីក្រុងប៉ីជិងកាលពីថ្ងៃទី ៨ ខែមីនាឆ្នាំ ២០១៤។
ប្រទេសម៉ាឡេស៊ីបានយល់ព្រមកាលពីខែមករាដោយបង់ប្រាក់ចំនួន ៧០លានដុល្លារដល់ក្រុមហ៊ុន Ocean Infinity ដែលមានមូលដ្ឋាននៅទីក្រុង Houston ប្រសិនបើក្រុមហ៊ុនមួយនេះរកឃើញយន្តហោះអំឡុងការរុករករយះពេល ៩០ ថ្ងៃនៅមហាសមុទ្រឥណ្ឌាភាគខាងត្បូង។
ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុន Ocean Infinity បានបញ្ចប់ការរុករកនៅតាមតំបន់គោលដៅរបស់ខ្លួនកាលពីខែមេសាហើយបានស្នើសុំពន្យារពេលរហូតដល់ថ្ងៃទី ២៩ ខែឧសភា។
លោកនាយករដ្ឋមន្ត្រី Mahathir Mohamad ដែលបានជាប់ឆ្នោតថ្មីៗនេះបាននិយាយថាប្រទេសម៉ាឡេស៊ីនឹងពិនិត្យមើលឡើងវិញនឹងអាចបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយក្រុមហ៊ុន Ocean Infinity ។ លោក Anthony Loke បាននិយាយកាលពីថ្ងៃចន្ទថារដ្ឋាភិបាលនឹងបញ្ចេញរបាយការណ៏ពេញលេញស្ដីពីការស៊ីបអង្កេតលើការបាត់ខ្លួនរបស់យន្តហោះ MH370 បន្ទាប់ពីការស្រាវជ្រាវនៅឯនាយសមុទ្រត្រូវបានបញ្ចប់ ប៉ុន្តែមិនទាន់បានកំណត់កាលបរិច្ឆេទសម្រាប់ការចេញផ្សាយរបាយការណ៏នេះនៅឡើយទេ។
ប្រភព BANGKOK POST