សំដីដ៏កក់ក្តៅរបស់ Angelina jolie ធ្វើអោយខ្មែរម្ចាស់ស្រុកស្ទើរស្រក់ទឹកភ្នែកដោយសារ . . .

0
402

Angelina jolie : គឺជាតារាភាពយន្តហូលីវូដ មួយដ៍ល្បីល្បាញទូទាំងពិភពលោកហើយអ្នកណាៗក៏ស្គាល់គាត់ មិនតែបុណ្ណោះគាត់គឺជាអ្នកដឹកនាំរឿងខ្មែរថ្មីៗនេះដែរ គឺ រឿង( មុនដំបូងខ្មែរក្រហមសំលាប់ប៉ាខ្ញុំ ) ហើយថែមទាំងបានយកកុមារកំព្រាកម្ពុជា ទៅចិញ្ចឹមធ្វើជាកូនធម៍ទៀតផង។

ក្នុង​ឱកាស​នោះ​ដែរ ​តារា​សម្ដែង​ល្បី​ឈ្មោះ​និង​មាន​ចិត្ត​ធម៌​រូប​នេះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទាក់ទង​និង​ខ្សែ​ភាពយន្ដ​ក៏​ដូចជា​កូន​ប្រុស Maddox ​ដែល​លោក​ស្រី​យក​ទៅ​ចិញ្ចឹម​នោះ​ថា​​៖ “ខ្ញុំ​ចូល​រួម​ថត​ខ្សែ​ភាពយន្ដ​មួយ​នេះ ​មិនមែន​សំដៅ​តែ​សង្គ្រាម​មួយ​ទេ ប៉ុន្តែ​វា​ជា​ការ​ស្រលាញ់​ក្នុង​គ្រួសារ​មួយ ​និង​ប្រទេស​មួយ​ដ៏​ស្រស់ស្អាត។ មួយ​វិញ​ទៀត ​ខ្ញុំ​ក៏​ចង់​ស្វែង​យល់​ពី​អារម្មណ៍​ ការ​គិត​របស់​ឪពុក​ម្ដាយ​ Maddox កូនប្រុស​របស់​ខ្ញុំ ​ដែល​ធ្លាប់​បាន​គិត​ផង​ដែរ។ ខ្ញុំ​ចង់​យល់​ពី​គាត់​ឱ្យ​ច្រើន ​ហើយ​ខ្ញុំ​ក៏​ចង់​យល់​ពី​ប្រទេស​នេះ​ឱ្យ​កាន់​តែ​ច្បាស់​ផង​ដែរ”។

ពេលដែរគាត់បានមកដល់កម្ពុជាតំបូងគាត់បាននិយាយថា: វាបានធ្វើឲ្យគាត់ផ្លាស់ប្តូរទស្សនវិស័យហើយនឹង បានដឹងពីប្រវត្តិសាស្ត្រជាច្រើននៅប្រទេសកម្ពុជាយើងនេះទាំងគាត់មិនបានរៀននៅសាលានិងដឹងរឿងជីវិតជាច្រើនដែរគាត់ចង់យល់ចង់ដឹង។

មិនតែបុណ្ណោះ Angelina Jolieគឺជាអ្នកទទួលពានរង្វាន់ក្រុមប្រឹក្សាសន្តិសុខនៃសមាគមសិល្បករភាពយន្តអាមេរិក (ASC) ឆ្នាំ ២០១៨។កិត្តិយសនេះត្រូវបានផ្តល់ដល់បុគ្គលដែលការងាររួមចំណែកយ៉ាងសំខាន់ដល់វិស័យភាពយន្ត។បទបង្ហាញនេះនឹងត្រូវបានធ្វើឡើងដល់នាងនៅថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០១៨

ជាចុងក្រោយក៍អបអរសាទរអ្នកស្រី Angelina Jolieទទួលពានរង្វាន់ក្រុមប្រឹក្សាសន្តិសុខនៃសមាគមសិល្បករភាពយន្តអាមេរិក( ASC )ឆ្នាំ២០១៨

LEAVE A REPLY

Please enter your comment!
Please enter your name here