ញាក់សាច់ ទ្រើតៗ អ្នកគ្រូពេទ្យរត់ពន្ធថ្នាំញៀន ៨០០ ០០០ គ្រាប់

0
350

ប្រទេសថៃ ៖ ស្ត្រីម្នាក់ដែលមាននាទីជាគ្រូពេទ្យ នៅក្នុងមណ្ឌលសុខភាពមួយកន្លែង ក្នុងខេត្តឈៀងរ៉ាយ ប្រទេសថៃត្រូវបានកំលាំងតម្រួតដែលឈរជើងត្រួតពិនិត្យយានយន្តធ្វើការចាប់ខ្លួនខណៈដែលអ្នកគ្រូពេទ្យដ៏ស្រស់សង្ហារនេះកំពុងបើកបររថយន្តឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ ដោយមានផ្ទុកនូវសារធាតុញៀនរាប់សែនគ្រាប់ នៅក្នុងរថយន្តផង ។

យោងតាមរបាយការណ៍ពីប្រទេសថៃដែលយើងទទួលបានគឺការចាប់ខ្លួននេះ បានប្រព្រឹត្តឡើងនៅវេលាម៉ោង ១១ និង ៤៥នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចទីតាំងឈរជើងរបស់សមត្ថកិច្ចមួយកន្លែង ក្នុងស្រុកម៉ែតាំ ខេត្តផាក់យ៉ៅដែលទីតាំងប៉ុស្តិ៍នេះបានឈរជើងដើម្បីត្រួតពិនិត្យទៅលើយានយន្តគ្រប់ប្រភេទ។នៅពេលនោះផងដែរក៏មានអ្នកគ្រូពេទ្យម្នាក់ បានបើករថយន្តឆ្លងកាត់បន្ទាប់ពីកំលាំងបានត្រួតបិនិត្យរួចមក ឃើញថានៅគូទរថយន្តផ្នែកខាងក្រោយមានកាបូបស្ពាយចំនួន៣ដែលនៅក្នុងនោះមានថ្នាំញៀន ប្រភេទយ៉ាម៉ា សរុបចំនួន ៣៨០ ០០០ គ្រាប់ ទើបកំលាំងបានឃាត់ខ្លួនដើម្បីនាំយកទៅសាកសួរបន្ត ។

ក្រោយពីទទួលបានចម្លើយសារភាពរួចមកសមត្ថកិច្ចថៃបានទាក់ទងទៅតាមស្ថានីយ៍ ដើម្បីចាប់ខ្លួនមិត្តប្រុសរបស់អ្នកគ្រូពេទ្យម្នាក់មកទៀតដែលកំពុងធ្វើដំណើរតាមរថយន្តក្រុងទៅកាន់ទីក្រុងបាងកកដោយឃាត់ខ្លួននៅក្នុងខេត្ត ឡាំប៉ាងស្រុកង៉ាវ ដោយផែនការចែកចាយថ្នាំញៀនលើកនេះគឺចេញពីខេត្តឈៀងរ៉ាយ ឆ្ពោះទៅកាន់ ខេត្តព្រែខេត្តត្រាត
និងខេត្តរុាំងសុីត គឺមានមុខព្រួញចំនួន២គឺ ទី១គឺរូបអ្នកគ្រូផ្ទាល់តែម្តងដែលបានធ្វើដំណើរមកសម្រាកនៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងខេត្តឈៀងរ៉ាយ ជាមួយនឹងមិត្តប្រុសរបស់នាង ដោយដឹកថ្នាំញៀនចំនួន ៣៨០ ០០០ គ្រាប់ ។ ឯមុខសញ្ញាទី២ គឺជាមនុស្សប្រុស ដោយគេបានប្រើប្រាស់រថយន្តម៉ាកនីសាន់ ណាវ៉ារ៉ា គឺនៅក្នុងរថយន្តនោះមានថ្នាំញៀន ប្រភេទយ៉ាម៉ាសរុបចំនួន ៤២០ ០០០ គ្រាប់ បើសរុបទាំងពីរមុខព្រួញនេះ មានថ្នាំចំនួន ៨០០ ០០០ គ្រាប់ ។


បច្ចុប្បន្នតម្រួតថៃកំពុងបោះដៃ ទំនាក់ទំនងទៅគ្រប់ស្ថានីយ៍ ដើម្បីឃ្លាំមើលរថយន្តប្រភេទខាងលើ ក្នុងការចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ដោយឡែកអ្នកគ្រូពេទ្យ
ត្រូវបានកំលាំងជំនាញ បញ្ជូនទៅកាន់តុលាការហើយ ៕

ដោយ ៖ Sing Ly

LEAVE A REPLY

Please enter your comment!
Please enter your name here