កម្រមានណាស់!!! ពិធីចូលម្លប់ឱ្យកូនស្រី ដែលមានតាំងពីបុរាណកាលមកម្លេះ

0
1879

កាលពីសម័យដើមប្រពៃណីចូលម្លប់ ត្រូវបានប្រជាពលរដ្ឋខ្មែរភាគច្រើនតែងតែប្រតិបត្តិ និង រៀបចំធ្វើជាហូរហែ ប៉ុន្តែចូលមកដល់សម័យបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរស្ទើរតែបោះបង់ប្រពៃណីចូលម្លប់នេះអស់ទៅហើយ នៅមានសេសសល់តិចតួចបំផុត ដែលនៅប្រារព្ធឬធ្វើពិធីចូលម្លប់នេះ ។

កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៨ មានក្រុមគ្រួសារមួយ នៅម្តុំផ្សារផ្អាវ ស្រុកជើងព្រៃ ខេត្ត កំពង់ចាម បានរៀបចំពិធីចូលម្លប់ឱ្យកូនស្រី ដែលមានអាយុ១៣ ឆ្នាំ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបភាពទាំងនោះត្រូវបានគេបង្ហោះ និង ស៊ែរចែកចាយគ្នាព្រោងព្រាតនៅលើបណ្តាញសង្គម ។ ការប្រារព្ធពិធីចូលម្លប់នេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យចាស់ទុំដឹងឮថា នាងជាស្រីពេញវ័យ និង បានប្រកាន់នូវចរិយាសម្បត្តិជាមនុស្សស្រីពេញលក្ខណៈ  តាមទំនៀមទម្លាប់នៃពិធីចូលម្លប់នេះ គេនឹងប្រារព្ធធ្វើឡើងរយៈពេល១មួយខែ ។

នៅលើគណនីហ្វេសប៊ុកឈ្មោះ Kimkota Mc បានបង្ហោះរូបភាពនៃពិធីចូលម្លប់នោះ ជាមួយនឹងការសរសេរសារថា៖ “ជូនពរក្មួយស្រីក្នុងពេលវេលា វ័យជំទង់ អាយុ១៣ឆ្នាំ ភាពជាស្រីមានសំណាង បានប្រកាន់ខ្លួនចូលម្លប់ រហូតដល់ចេញម្លប់។សូមឱ្យគុណបុណ្យ លុះក្នុងអំណាចសេចក្តីល្អ និង ភាពថ្លៃថ្នូរជាស្រ្តីខ្មែរ ចរិតមាយាទ ផ្តល់មកវិញនូវ រស្មីស្រស់បំព្រង ពេញមួយជីវិត សូមជួយស៊ែរទាំងអស់គ្នាផងបងប្អូនខ្មែរ។របៀបមុនចូលម្លប់ មានពូជ ឫអំបូរពីមុនមក មើលឬកពារកូនជាក្មេងស្រីក្រមុំល្អ។អ៊ីចឹង លោកអាចារ្យដេញវេលាចូលត្រឹមត្រូវ រៀបចំកន្លែងបិតបាំងនាងក្រមុំ រៀបពិធីអញ្ជើញ ចាស់ទុំ៤ ទៅ១០នាក់ ធ្វើពីធីចូលសុំសិរី។ត្រៀមសៀវភៅច្បាប់ស្រី និង ចាស់ទុំ ស្រីវ័យជំណាស់សមល្មមយល់ដឹងសំដី សំដៅប្រពៃ មើលថែ បង្រៀននិយាយស្តី ហាទៅបុគ្គលណាត្រូវមានមាយាទរមទម្យ.។ល។ ជាតិជាស្រី វ័យជំទង់ តើមានតួនាទីអ្វីខ្លៈ ក្នុងការផ្តល់កិត្តិយស ភាពថ្លៃថ្នូរ ដល់អ្នកមានគុណ និង វង្សត្រកូល” ៕ប្រភពប្រជាប្រិយ

LEAVE A REPLY

Please enter your comment!
Please enter your name here