៦ចំណុចពិសេស!!! អាចធ្វើក្បាលពោះរបស់រាបស្មើស្អាតដូចស៊ុបផើមែនចឹង សូមអានអត្ថបទនេះ! ដើម្បីសុខភាពអ្នក

0
497

មិនថា នរណាៗទៅមិនចង់បានរាងស្លីមស្អាតនោះ? (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ហើយអ្នកកំពុងស្វែងរកវិធីសាស្ត្រសម្រកទម្ងន់បែបងាយៗ ហើយទទួលបានលទ្ធផលឆាប់រហ័សមែនទេ? មិនពិបាកឡើយ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែអនុវត្តសកម្មភាពមួយចំនួន បង្ហាញជូនខាងក្រោមនេះ ៖

១. ក្រោកឈរ

ធ្លាប់ដឹងទេថាគ្រាន់តែការក្រោកឈរធម្មតាអាចជួយឲ្យអ្នកមានក្បាលពោះរាបស្មើបាន? ប្រសិនបើអ្នកចង់មានរាងស្អាត ឬក្បាលពោះរាបស្មើ ប៉ុន្តែខ្ជិលធ្វើលំហាត់ប្រាណពិបាកខ្លាំងក្លាណាមួយនោះ ចូរព្យាយាមក្រោកឈរឱ្យបានញឹកញាប់ ហើយអ្នកនឹងភ្ញាក់ផ្អើលជាមួយលទ្ធផលពេលក្រោយ។

២. ដើរ

ប្រសិនបើអ្នកគិតថា មានតែសាច់ដុំជើងទេដែលទទួលបានការហ្វឹកហាត់ ឬដំណើរការនៅពេលដើរនោះ ចូរគិតឡើងវិញម្ដងទៀត។ ការដើរមិនត្រូវតែល្អសម្រាប់សាច់ដុំជើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដុតបំផ្លាញខ្លាញ់ក្បាលពោះ ហើយធ្វើឲ្យស្រកទម្ងន់បានផងដែរ! ការដើរ ជាលំហាត់ប្រាណដ៏ប្រសើរបំផុតសម្រាប់មនុស្សគ្រប់វ័យ ដោយវាមានលក្ខណៈងាយស្រួលក្នុងការអនុវត្តន៍។

៣. ឡើងជណ្ដើរ

ធ្លាប់ដឹងទេថា ការដើរឡើងជណ្ដើរ ជាលំហាត់ប្រាណដ៏ល្អបំផុតមួយសម្រាប់សម្រកខ្លាញ់ក្បាលពោះ? ដើម្បីជាការប្រសើរជម្រុញការដុតបំផ្លាញ់ខ្លាញ់ក្បាលពោះ ចូរឈានឡើងម្ដង ២ ជំហាន! ហើយការដើរឡើងជណ្ដើរផ្ដល់ការហ្វឹកហាត់ដល់សាច់ដុំពោះច្រើនជាងការដើរចុះជណ្ដើរ។

៤. ជិះកង់

ការជិះកង់ជួយហ្វឹកហាត់សាច់ដុំពោះបានយ៉ាងប្រសើរ ដូច្នេះប្រសិនបើចង់ទទួលបានរាងស្លីមស្អាតក្បាលពោះរាបស្មើ ចូរជិះកង់ឱ្យបានញឹកញាប់!

៥. ហែលទឹក

ការហែលទឹកមិនត្រឹមតែជាលំហាត់ប្រាណដ៏ប្រសើរសម្រាប់ក្បាលពោះរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែចំពោះសុខភាពរាងកាយទាំងមូលតែម្ដង!

៦. សម្អាតផ្ទះ

មិនត្រឹមតែធ្វើឲ្យក្នុងផ្ទះស្អាត ហើយមានរបៀបរៀបរយប៉ុណ្ណោះទេ ការបោសសម្អាតរៀបចំក្នុងផ្ទះក៏ធ្វើឲ្យអ្នកស្រកខ្លាញ់ក្បាលពោះផងដែរ! នោះក៏ព្រោះតែអ្នកបានធ្វើចលនារាងកាយយ៉ាងច្រើនដូចជា ឈោង, រុញ, លើក, ទាញ, វាសចុះឡើង, ជូតសម្អាត។ អ្នកមិនចាំបាច់សម្អាតក្នុងផ្ទះទាំងមូលតែម្ដងក៏បាន គ្រាន់តែសម្អាតក្នុងបន្ទប់ ឬផ្នែកណាមួយក្នុងផ្ទះរាល់ថ្ងៃជាការស្រេច៕ប្រភពHealth.com

LEAVE A REPLY

Please enter your comment!
Please enter your name here