ពិតជាពិសេសមែន!!! ប្រទេសអេស្ប៉ាញផលិតស្រា ផឹកហើយមិនស្រវឹង

0
624

ឥឡូវនេះនៅក្នុងប្រទេស​អេ​ស្ប៉ា​ញ​ កាលពីពេល​ថ្មីៗ​នេះ​បាន​ផលិត​ស្រា​ប្រភេទ​ថ្មី​មួយ មាន​រសជាតិ​ដូច​ស្រា​ពិតៗ​ប៉ុន្តែ​មិន​ធ្វើឱ្យ​អ្នក​ស្រវឹង និង​ ប៉ះពាល់​ដល់​ការឡើង​ទម្ងន់​អ្វី​នោះឡើយ​ គឺរោងចក្រផលិតស្រាមួយនៅតំបន់ Galicia ក្នុងប្រទេសអេស្ប៉ាញ ។

ស្រា​នេះ​ត្រូវបាន​គេ​ហៅថា Vida Gallaecia ដែលជា​លទ្ធផល​នៃ​កិច្ចសហការ​ផលិត​ជាមួយ​រោងចក្រ​ផលិត​ស្រា Bodega Líquido Gallaecia និង ​អ្នកវិទ្យាសាស្ត្រ​នៅ​ទី​ភ្នាក់ងាររដ្ឋ​ប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ (Council of Scientific Research) ។​​ វា​ពិត​ជាមាន​រសជាតិ​ដូច​ស្រា​ ប៉ុន្តែ​មិនមាន​ជាតិ​អាល់កុល​ និង ​កម្រិត​កាឡូរី​នោះទេ ​ដែល​អាចឱ្យ​អ្នក​ពិសា​បាន​នៅ​គ្រប់​ឱកាស និង ​កម្មវិធី​ ។

គួរ​បញ្ជាក់ផងដែរថា ប្រទេស​អេ​ស្ប៉ា​ញ​គឺជា​ប្រទេសមួយ ​ដែល​ជំនាញ​ និង ​ល្បី​ខាង​ផលិត​ស្រា​ថ្មីៗ​ជាច្រើន ដែល​កាលពី​ឆ្នាំ ២០១៦ ក្រុមហ៊ុន Gïk បាន​ផលិត​ស្រា​ដំបូង​ក្នុង​ពិភពលោក ​ដែលមាន​ពណ៌​ខៀវ និង ស្រា​មាន​ពណ៌​ផ្សេងៗ​ជាច្រើន​ទៀត​៕ប្រភពប្រជាប្រយិយ

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here