សម្លប្រហើយគឺជាសម្លររបស់ខ្មែរតាំងពីបុរាណមក ហើយសម្លគឺសម្បូរទៅវិតាមីនច្រើន ដោយសារគឺប្រើបន្លែជាច្រើនមុខ ភាពច្រើនបន្លែដែរដាំនៅតាមចំការ និងជិតៗផ្ទះ គឺបន្លែធម្មជាតិសុទ្ធ សម្លប្រហើរភាពច្រើនសម្បូរអ្នកចូលចិត្តជាច្រើន។ ខាងក្រោមនេះគឺជាវិធីធ្វើ និងគ្រឿងផ្សំ ៖
– បង្គា បកសំបក វះយកដីចេញពីសសៃខ្នងអោយស្អាត
– ល្ពៅ ននោង
– ស្នៀតពោត ផ្សិតចំបើង
– ស្លឹកបាស ជីនាងវង
– បង្គាក្រៀម បុកឲ្យម៉ត់
– កាពិ យកដុតតិចរិតតែល្អ
– ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ខ្ជាយ គ្រាប់ម្រេច បុកឲ្យម៉ត់
– ស្ករស អំបិល ទឹកត្រី ប៊ីចេង
#វិធីធ្វើ ៖
1-យកបង្គាក្រៀមកន្លះកូនចាន បុកឲ្យម៉ត់ ហើយបុកជាមួយកាពិ1 ស្លាព្រា ម្ទេស២,៣ផ្លែ ខ្ទឹមស ៥,៦កំពឹស និងខ្ជាយ អោយម៉ត់។
2- ដាំទឹកឲ្យពុះ បង់គ្រឿងផ្សំដែលបុកហើយ អំបាញ់មិញរួច
បង់ល្ពៅ និងស្នៀតពោតមុនគេ ហើយបង់ននោង និងផ្សិតតាមក្រោយ។
3- ហើយបង់ក្នុងសម្លរ ដាក់ទឹកត្រី អំបិលតិច ស្ករសតិច ប៊ីចេង អោយរសជាតិប្រហើរលមៗ ពុះហើយបង់បង្គាចុងក្រោយថែមស្លឹកបាស និងជីរនាងវង ម្ទេសដាក់តាមចិត្ត កាន់តែហិរកាន់តែមានរសជាតិ ៕