ចង់ដឹងតម្លៃម្កុដ «បវរកញ្ញាចក្រវាឡ» ដែល រឿន ណាត ទៅប្រជែងដើម្បីក្លាយជាម្ចាស់ទេ?

0
2016

មហាជនគ្រប់គ្នាពិតជាបានដឹងហើយថា កម្មវិធី​ប្រកួត​សម្រស់​ធំៗ Miss Universe ប្រចាំឆ្នាំ 2018 បាន និង កំពុង​ប្រព្រឹត្តទៅ​យ៉ាង​រលូន ដោយមាន​ការចូលរួម​ប្រកួត​ពី​ស្រី​ស្អាត​មកពី​ជុំវិញ​ពិភពលោក​ជាច្រើន និង ក្នុងនោះ​ក៏មាន​បេ​ក្ខ​នារី​តំណាង​ពី​ប្រទេស​កម្ពុជា​យើង​ផងដែរគឺ កញ្ញា រឿន ណាត ។​

​កញ្ញា រឿន ណាត ជា​បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា​ក្នុង​កម្មវិធី​ប្រកួត Miss Universe ឆ្នាំនេះ ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ថៃ ។ ជាមួយគ្នានេះ​បវរកញ្ញា​កម្ពុជា កញ្ញា រឿន ណាត ក៏​កំពុង​ប្រឹងប្រែង​យ៉ាង​ស្វិតស្វាញ និង យកចិត្តទុកដាក់​បំផុត​ក្នុង​កម្មវិធី​ប្រកួត​ដ៏​ធំ​មួយ​នេះ ។ បើ​និយាយ​ពី​តម្លៃ​មកុដ Miss Univers វិញ​គឺ​វា​មានតម្លៃ​ថ្លៃ​បំផុត ដោយពេល​នេះ​បេ​ក្ខ​នារី​តំណាង​កម្ពុជា​កំពុង​ព្យាយាម​ប្រកួត​យ៉ាង​ស្វិតស្វាញ និង គោរព​ទៅតាម​លក្ខខណ្ឌ​ជាច្រើន ដើម្បី​ក្លាយជា​ម្ចាស់​មកុដ​មួយ​នេះ ។​

​ពិតណាស់​មកុដ Miss Universe ដែល​បវរកញ្ញា រឿន ណាត កំពុងតែ​ប្រជែង​ដើម្បី​ក្លាយជា​ម្ចាស់​នេះ គឺមាន​វា​មានតម្លៃ​ថ្លៃ​រហូតដល់ ២៥០ ០០០ ដុល្លារ​អាមេរិក​ឯណោះ ។ យ៉ាងណាមិញ បើទោះបីជា​កម្មវិធី Miss Universe ជា​កម្មវិធី​ប្រកួត​សម្រស់​ប្រចាំឆ្នាំ​ដ៏​ធំជាងគេ​មែនពិត ប៉ុន្តែ​បើ​ងាក​មក​មើល​តម្លៃ​មកុដ​វិញ គឺ​នៅមាន​តម្លៃ​ថ្លៃ​តិចជាង​មកុដ​ក្នុង​កម្មវិធី​ប្រកួត​សម្រស់​ដទៃទៀត ដូចជា Miss Earth, Miss International ជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here