នាយព្រែកច្រៀងចំរៀងមួយបទ ធ្វើឲ្យសម្តេចតេជោនឹកឃើញរឿងចាស់ (មានវីដេអូ)

0
956

នាយព្រែក គឺជាពិធីកររូបសង្ហារ និងជាអតីតតារាកំប្លែង នាយព្រែក កំពុងកើនប្រជាប្រិយភាពខ្ពស់ក្នុងវិស័យសិល្បៈ ក៏ត្រូវបានទស្សនិកជនដឹងថា​ មានទេពកោសល្យ និងសមត្ថភាពខ្ពស់ មិនត្រឹមតែមានរូបសង្ហារទេ តែថែមទាំងច្រៀងបានយ៉ាងពិរោះ រហូតត្រូវសម្តេចតេជោពោលសរសើរទៀតផង។

ជាក់ស្ដែង លោកបានឡើងបង្ហាញសមត្ថភាពច្រៀងបទ «ជីវិតក្មេងវត្ត»​ ក្នុងកម្មវិធីមួយ រហូតសម្តេចបានធ្វើការខមិនសរសើរថា៖ «អរគុណចៅព្រែកដែលចេះច្រៀងបទតាបានយ៉ាងពិរោះ។ ពេលតាស្តាប់បទនេះ ធ្វើឲ្យតានៅតែអានិតខ្លួនដែលពេលនោះអាយុ ១៣ឆ្នាំ ត្រូវបែកពីឪពុកម្ដាយមកនៅជាមួយព្រះសង្ឃ ដើម្បីបន្តការសិក្សា»។ ជាមួយនឹងពាក្យខមិនសរសើរមួយឃ្លានេះ បានធ្វើឲ្យនាយព្រែក មានចិត្តរំភើបក្រៃលែង និងបានបង្ហាញអារម្មណ៍រីករាយតាមរយៈបណ្ដាញហ្វេសប៊ុកផ្ទាល់របស់ខ្លួនផងដែរ។ ប្រភពខ្មែរណត

 

សូមទស្សនាវីដេអូខាងក្រោមនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here