វៀតណាមបាន​ចេញផ្សាយរូបភាពជាផ្លូវការ​នៃ​ការផលិតឡើងវិញ​នូវរឿងភាគ​ដ៏​ល្បីរបស់កូរ៉េ “Descendants of the Sun” ក្នុង​លក្ខណះ​ជា​ភាពយន្ត​វៀតណាម

0
1147

រឿង​ដ៏​ល្បី​ឈ្មោះ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​មាន​ឈ្មះ​ថា​ Descendants of the Sun ត្រូវ​បាន​ផលិត​ករ​វៀត​ណាម​យក​ទៅ​ថត​សារ​ឡើង​វិញ​ក្នុង​លក្ខណះ​ជា​ភាព​យន្ត​វៀតណាម​ដែល​ទើប​នឹង​ដាក់​បង្ហាញ​ផ្ទាំង​រូប​ភាព​ជា​ផ្លូវ​ការ។​ នៅ​ថ្ងៃ​ទី​ ១២​ខែកក្កដា​ប្រព័ន្ធ​ផ្សាព្វផ្សាយ​ Sina របស់​ចិន​បាន​ចេញ​ផ្សាយ​ផ្ទាំង​រូបភាព​ផ្លូវ​ការ​របស់​វៀត​ណាម​ពី​ការ​ផលិត​ឡើង​វិញ​នៃ​រឿង​ភាគ​កូរ៉េ​ដ៏​ពេញ​និយម។​

កាល​ពី​ឆ្នាំ​ ២០១៦​ រឿង​ភាគ​ដ៏​ពេញ​និយម​របស់​កូរ៉េ​ “Descendants of the Sun” ដែល​សម្ដែង​ដោយ​ Song Joong Ki, Song Hye Kyo, Jin Goo​ និង​ Kim Ji Won បាន​ផ្ទុះ​ឡើង​នៅ​តំបន់​អាស៊ី​និង​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ច្រើន។​ ខ្សែ​ភាព​យន្ត​នេះ​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន​ដែល​បាន​បង្កើត​កំណត់​ត្រា​ថ្មី​ៗ​ជា​ច្រើន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ភាពយន្ត​របស់​កូរ៉េ​ដែល​ទទួល​បាន​កម្រៃ​ជា​ច្រើន​ពី​អាជ្ញា​ប័ណ្ណ​រក្សា​សិទ្ធិ​ និង​ពី​ការ​ផ្សព្វផ្សាយ​ផ្សេង​ទៀត។​

អ្នក​គាំទ្រ​និង​អ្នក​លេង​អ៊ិនធើណែត​របស់​ចិន​បាន​សម្ដែង​នូវ​ក្ដី​រំភើប​យ៉ាង​ច្រើន​ចំពោះ​ខ្សែ​ភាពយន្ត​បែប​វៀត​ណាម​នេះ​ដោយ​និយាយ​ថា​មិន​អាច​រង់​ចាំ​បាន​ទេ​ដោយ​តួអង្គ​វៀត​ណាម​សុត​តែ​ស្អាត​ៗ​និង​ស្រស់​សង្ហា​ ហើយ​ពួក​គេ​សង្ឃឹម​ថា​រឿង​នេះ​និង​ល្អ​ដូច​រឿង​ដើម​របស់​កូរ៉េ​ផង​ដែរ៕​

ប្រែសម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here