សង្វែកណាស់!ចំពោះលោក ចាស់ សំ តារារឹទ្ធី ដែលជាតារាសម្តែងជើងចាស់ ធ្លាប់ធ្វើជាស្តេច ឥឡូវបែមកធ្វើសន្តិសុខវិញ (សូមទស្សនាវីដេអូ)

0
341

(តារា) លោក សំ តារារឹទ្ធី ធ្លាប់ជាតួសម្តែងក្នុងរឿង “បក្សីចាំក្រុង”, រឿង “ព្រះបាទត្រសក់ផ្អែម” រឿង “មាយើង និងរឿងផ្សេងទៀតដែលភាគច្រើនដើរជាតួអង្គស្តេច ។ រូបលោកបានបាត់មុខពីវិស័យសិល្បៈជាង១០ឆ្នាំហើយ ក៏ធ្លាប់មានពាក្យចចាមរ៉ាមថា លោក សំ តារារឹទ្ធី បានទៅរស់នៅក្រៅប្រទេស ឬមានដំណឹងថាលោកទទួលមរណភាព។ នេះគឺជាពាក្យចចាមរ៉ាមដែលមិនពិត ដោយសព្វថ្ងៃលោកនៅមានជីវិត និងរស់នៅតែលើទឹកដីស្រុកខ្មែរ ហើយរាល់ថ្ងៃនេះមានជីវភាពលំបាកខ្វះខាត និងកំពុងបម្រើការងារជាសន្តិសុខ ។ ប្រសិនបើសប្បុរសជន មានបំណងចង់ជួយសុំទាក់ទងតាមរយៈលេខទូរស័ព្ទរបស់លោកផ្ទាល់គឺ 088 5700169″។

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថាសិល្បករខ្មែរជើងចាស់ជាច្រើន​ បានលាចាកម្តងម្នាក់ៗ ដោយបន្សល់នូវស្នាដៃដល់កូនខ្មែរជំនាន់ក្រោយ។ ដោយឡែក ក្រៅពីលាចាកហើយ ក៏មានសិល្បករជំនាន់ដើមជាច្រើនមានជីវិតរស់នៅដល់ពេលបច្ចុប្បន្ន តែបែរជាជួបប្រទះនឹងភាពខ្វះខាតគួរឲ្យអាសូរ។ ជាក់ស្ដែងដូចជាលោក សំ តារារឹទ្ធី ដែលជាតួកុនជើងចាស់មានឈ្មោះល្បីមួយរូប ក៏បានធ្លាក់ខ្លួនគួរឲ្យស្រណោះផងដែរ៕

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here